កាន់តែជិតដល់ថ្ងៃសម្រាល ឈុំ វត្តី ព្រលែងមួយអស់ដៃតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយរៀបការហើយបានជាងមួយឆ្នាំ ទីបំផុតតារាសម្ដែងស្រី ឈុំ វត្តី ក៏ទទួលបានចំណងដៃនៃចំណងស្នេហ៍របស់ពួកគេ ដោយកំពុងតែពរពោះកូនដំបូង ដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីជាទីស្រលាញ់ ហើយពេលនេះក៏ជិតគ្រប់ខែដល់ពេលត្រូវសម្រាលផងដែរ។ជាក់ស្ដែងផងដែរនោះទន្ទឹមនឹងពេលវេលាកាន់តែកៀកថ្ងៃសម្រាលទៅហើយនោះ តារាស្រីរូបនេះ

ក៏បាននាំគ្រួសារទៅថតរូបរូបទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹក និងបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ទទួលបានការអបអរសាទរពីហ្វេនៗជាច្រើន។ដោយក្នុងរូបភាពទាំងនោះ ឈុំ វត្តី បានថតបង្ហាញសាច់ផ្ទៃពោះដែលកំពុងប៉ោងធំ និងបញ្ចេញកាយវិការយ៉ាងរីករាយ ជាមួយស្នាមញញឹមយ៉ាងស្រស់ថែមទៀតនោះ មើលទៅគ្រប់រូបភាពរបស់តារាស្រីរូបនេះពិតជាស្រស់ស្អាត ហ្វេនៗឃើញសរសើរសឹងគ្រប់គ្នាផងដែរ៕ប្រភព៖khmerload.