ធ្លាប់តែ Cute Cute ម្ដងនេះ ស្រីនា មកបែបកាចៗវិញម្ដងប្លែកភ្នែកសាហាវ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី ជា ស្រីនា ដែលជា Influencer វ័យក្មេងដ៏ល្បីល្បាញម្នាក់នេះហើយ នាងគឺជា Youtuber ផង ជា Vlogger ផងនិងថែមទាំងមានការងារជាច្រើនទៀតដែលខ្លួនកំពុងកាន់ជាប់នឹងដៃ។ ជាក់ស្ដែងផងដែរដោយសារតែអត្តចរិកនិងភាពវ័យឆ្លាត ស្រីនា តែងតែទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជនជាច្រើន ជាពិសេសយុវវ័យតែម្ដង។ Youtuber រូបនេះ មិនត្រឹមតែមានទេពកោសល្យផ្នែកផាត់មុខនោះទេ ថែមទាំងមានសម្រស់ស្រស់ស្អាត Cute គួរឲ្យស្រលាញ់ទៀតផង។

ស្រីនា មានគណនី Instagram ឈ្មោះ Sreyneanea ដែលមានអ្នកចុចតាមដានដ៏ច្រើនលើសពី ៧៨៨០០០០ នាក់។ យុវវ័យតែងតែចូលចិត្តតាមដាននូវសកម្មភាព ក៏ដូចជាការងារផ្សេងៗរបស់ Influencer ម្នាក់នេះជានិច្ច ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ស្រីនា បានបង្ហោះរូបមួយដែលធ្វើឲ្យអ្នកតាមដានមានការភ្ញាក់ផ្អើលជាមួយនឹងស្ទាយ៍តែងខ្លួនថ្មីរបស់នាង។

ជាក់ស្ដែង អ្នកគាំទ្ររបស់ស្រីនា ពិតជាប្លែកភ្នែកជាមួយនឹងការផ្លាស់ប្ដូរស្ទាយ៍ថតរូបពី Cute មកជាបែបកាចៗ ធ្វើមុខមាំ និង ស៊ិចស៊ីគួរឲ្យទាក់ទាញ។ ទោះជាយ៉ាងណា ស្រីនា នៅតែស្អាតម៉្យាងនៅក្នុងបរិយាកាសប្លែកបែបនេះ ធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់៕​ប្រភព៖khmerload