ទើបតែដឹងថា ហេង នរៈកក្កដា និង អតីតគូស្នេហ៍ អេដវីន មានទំនាក់ទំនងជាមួយគ្នាបែបនេះមក

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្តែង ហេង នរៈកក្កដា ប្រាកដជាធ្លាប់បានជ្រាបព័ត៌មានមួយចំនួនមកហើយ ពាក់ព័ន្ធរវាងលោក និង អតីតគូស្នេហ៍តារាសម្តែង អេដវីន គឺ អ្នកនាង សុទ្ធ បញ្ចា ដែលអ្នកទាំងពីរបានរាប់អានគ្នាប្រមាណជាជាង ១០ ឆ្នាំ មកហើយនោះ ។ ក្នុងនោះដែរ មហាជនក៏ឧស្សាហ៍ឃើញអ្នកទាំងពីរចេញទៅក្រៅជាមួយគ្នា បើមិនដឹងថាអ្នកទាំងពីររាប់អានគ្នាយូរឆ្នាំ ឬ ដឹងថាអ្នកទាំងពីរមានសង្សាររាងៗខ្លួន ច្បាស់ជាចាប់ផ្គូរផ្គងលោក ហេង នរៈកក្កដា និង អ្នកនាង សុទ្ធ បញ្ចកា

ឱ្យទាក់ទងគ្នាទៀតផង ។ជាក់ស្ដែងផងដែរនោះកាលពីពេលកន្លងមកលោក ហេង នរៈកក្កដា ធ្លាប់បានឱ្យដឹងថា អ្នកនាង សុទ្ធ បញ្ចកា និង រូបលោក គឺជាមិត្តភក្តិស្និទ្ធស្នាលខ្លាំងលើសពីបងប្អូនទៅទៀត ហើយបើគិតមកទល់ពេលនេះរយៈពេលជាង ១០ ឆ្នាំ ហើយបានស្គាល់គ្នា ។តួយ៉ាងបើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ហេង នរៈកក្កដា និង អ្នកនាង សុទ្ធ បញ្ចកា ឯនោះ បើសិនជាមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឃើញការលេងឆ្លងឆ្លើយគ្នារបស់អ្នកទាំង ២

ប្រាកដជាអស់សំណើច និង ហូសចិត្តជាក់ជាមិនខាន ក៏ព្រោះតែរាល់ការសន្ទនារបស់ លោក ហេង នរៈកក្កដា និង អ្នកនាង សុទ្ធ បញ្ចកា ភាគច្រើនប្រើពាក្យមិនសូវពីរោះនោះឡើយ ពោលគឺពាក្យអាមឹងជាដើម ។តែយ៉ាងណាក៏ដោយ នេះគឺជាការរាប់អានស្និទ្ធស្នាលដ៏ពិតប្រាកដរបស់អ្នកទាំងពីរ យល់ចិត្តថ្លើមគ្នា ដែលមិនប្រកាន់ក្នុងការប្រើប្រាស់ពាក្យសម្តីនោះឡើយ ៕ប្រភព៖popular