សុខៗ ករុណា ពេជ្រ បង្ហាញភាពស្និទ្ធស្នាលជាមួយនិងនារីម្នាក់នេះខ្លាំងធ្វើអោយមហាជនសង្ស័យថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងមានឈ្មោះបោះសំឡេងប្រចាំផលិកម្មថោន ។ ទោះបីពេលនេះ ពុំសូវជាឃើញលោកចេញបទចម្រៀងថ្មី តែប្រជាប្រិយភាពរបស់លោកហាក់ពុំបានឃ្លាតឆ្ងាយពីអ្នកគាំទ្រឡើយ ។យ៉ាងណាមិញ បើនិយាយពីជីវិតគូវិញ មកទល់ពេលនេះ តារាប្រុសលោក ករុណា ពេជ្រ ពុំទាន់ឃើញមានបង្ហើបថាលោកមានទំនាក់ទំនងជាមួយនរណាឡើយ ទាំងដែលមិត្តៗជំនាន់លោកគេរៀបការមានសាងគ្រួសារមានកូន ១ ទៅ ២ អស់ហើយនោះ ។

ជាមួយគ្នានេះ ស្ងាត់ៗស្រាប់តែធ្វើមហាជនមានការភ្ញាក់ផ្អើល និង ផ្ទុះការសង្ស័យព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីឃើញលោកបានបង្ហោះរូបភាពជាមួយនារីម្នាក់ អង្គុយកៀកគ្នា មើលទៅប្រៀបបីដូចជាសង្សារខណៈពេលទៅលេងកម្សាន្តបោះតង់ក្នុងព្រៃ ។ជាក់ស្ដែងផងដែរនោះបន្ទាប់ពីរូបភាពនោះបានបង្ហោះឡើងមក បានធ្វើឱ្យអ្នកគាំទ្រយល់ថា នារីម្នាក់នោះប្រហែលជាសង្សាររបស់លោកហើយ ពីព្រោះថាកម្រណាស់ដែលលោក ករុណា ពេជ្រ បង្ហោះរូបតែពីរនាក់បែបនេះ ។ កន្លងទៅ តារាប្រុសរូបនេះតែងបង្ហោះរូបជាមួយ មិត្តភក្តិ ក្រុមគ្រួសារប៉ុណ្ណោះ តែលើកនេះបង្ហោះរូបតែពីរនាក់ ដូចនេះហើយទើបធ្វើឱ្យអ្នកគាំទ្រសង្ស័យ ។

ប្រសិនបើសិនជាការសង្ស័យនេះពិតមែន មហាជនក៏សប្បាយចិត្តត្រេកអរនឹងលោកដែរ ព្រោះថាដល់ពេលល្មមដែលលោកត្រូវរកអ្នកស្អំបេះដូងហើយ ។ យ៉ាងណាមិញ ទោះបីមានការប៉ាន់ស្មានពីមហាជនថាជាសង្សារ គេក៏ពុំអាចជ្រាបច្បាស់ឬអត់ថា វាពិតប្រាកដដរាបណាពុំទាន់បានចេញពីមាត់សាមីខ្លួននៅឡើយ ៕ប្រភព៖popular