ច្រណែនណាស់! រៀបការហើយ ៥ ឆ្នាំទៅហើយ Mathew Deane និង Lydia Sarunrat នៅតែផ្អែមល្ហែមបែបនជាមួយគ្នាទៀត

ថៃ ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបហើយពីតារាប្រុស ស្រីល្បីប្រចាំប្រទេសថៃ Mathew Deane និង Lydia Sarunrat អ្នកទាំងពីរ បានរៀបការជាមួយគ្នាអស់រយៈពេល ៥ឆ្នាំហើយ ដោយពេលនេះ ក៏មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ មានមុខមាត់ស្អាត​ សង្ហាគួរឲ្យក្នាញ់ មិនចាញ់អ្នកទាំងពីរប៉ុន្មានឡើយ។យ៉ាងណាមិញ បើទោះបីតារាប្រុសស្រីរូបនេះ បានសម្រេចចិត្តរៀបការអស់ជាច្រើនឆ្នាំ តែ Mathew និង Lydia

នៅតែបង្ហាញពីសកម្មភាពស្និទ្ធស្នាលជាមួយគ្នា ស្ទើរតែគ្រប់ពេល។ ជាក់ស្ដែង មើលទៅពួកគេ ពិតជាមានសេចក្ដីសុខ ពោរពេញដោយសុភមង្គលថែមទៀតផង។ ហើយ Matthew តែងតែបំពេញតួនាទីជាមេគ្រួសារដ៏ល្អ ទោះពេលនេះ មានភាពមមាញឹកជាមួយការងារ យ៉ាងណាក្ដី។មិនតែប៉ុណ្ណោះ មុននេះបន្តិច Matthew ក៏បានបង្ហោះរូបភាព

យ៉ាងផ្អែមល្ហែមជាមួយភរិយា ហើយពួកគេថែមទាំងផ្ដល់ស្នាមញញឹមចំពោះគ្នា ទៅវិញទៅមកយ៉ាងរ៉ូមែនទិក គួរឲ្យច្រណែន។ដោយឡែករូបភាពប៉ុន្មានសន្លឹកនោះ បង្ហាញឲ្យឃើញថា ចំណងអាពាហ៍ពិពាហ៍រវាងលោក និងភរិយា កាន់តែរឹងមាំជាងមុន គ្មានថ្ងៃប្រែប្រួលឡើយ។ ក្នុងនោះដែរ បើទោះបី មានកូនពីរនាក់រួចមែន តែសេចក្ដីស្នេហាចំពោះគ្នា នៅតែស្វីតមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ៕ប្រភព៖Khmerload