អ្នកនាង Love Riya​ ចេញបទចម្រៀងថ្មី ​«​មេម៉ាយ​ចាយ​លុយ​» រយៈពេល​មិន​ដល់​២​ថ្ងៃផងមានអ្នកចូលទស្សនារហូតដល់ទៅ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងក្រោយ ចម្រៀង​បទ​«​មេម៉ាយ​ចាយលុយ​»​របស់​អ្នកនាង​Love Riya និង Dj មាំ ត្រឹម​រយៈពេល​មិន​ដល់​២​ថ្ងៃ​ផង មាន​អ្នកទស្សនា​រហូតដល់​ជាង​២​លាន​ដង ព្រម​ជាង​ការ​ចែករំលែក​ជាង​២​ម៉ឺន​គណនី​ផង​ដែរ។ជាក់ស្តែង ចម្រៀង​នេះ ត្រូវបាន​អ្នកនាង​Love Riya​ធ្វើការ​បង្ហោះ​ចូលទៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ម៉ោង​៩​និង​៤៨​នាទី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ហើយ​គិត​មកទល់នឹង​ម៉ោង​១២​និង​៤៨​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ មាន​រយៈពេល​ត្រឹមតែ​២៧​ម៉ោង​ប៉ុណ្ណោះ

មាន​អ្នកទស្សនា​យ៉ាងច្រើន​បែបនេះ​ទៅហើយ​។​​បង្ហោះ​ភ្ជាប់​ជាមួយ​បទ​ចម្រៀង​«​មេម៉ាយ​ចាយលុយ​» អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ ជិះ​សុទ្ធតែ​រថយន្ត​Roll Royces​រូបនេះ បាន​សរសេរថា «​ចេញ​ហើយ​ពុក​ម៉ែ​បងប្អូន បទ​មេម៉ាយ​ចាយលុយ ច្រៀ​ន​ដោយ Love Riya នឹង Dj មាំ បើ​មានកា​ខុសឆ្គង​សុំទោស​ទុក​មុន​ហ្វេ​ន​ណ​ប់​ចិត្ត​»​។​យ៉ាងណាមិញ ​តាមរយៈ​នេះ មានមតិ​មួយចំនួន​បាន​សរសើរ​ថា​ អ្នកនាង​ច្រៀង​​​ពីរោះ តែ​សំឡេង​​​រាង​ស្អក​បន្តិច ខណៈ​មតិ​មួយ​ចំនួនទៀត​ បាន​រិះគន់​អ្នកនាង​ចំពោះ​រឿង​ផ្សេង​ទៅវិញ។ ជាក់ស្ដែង​ពួកគេ​បាន​បញ្ចេញយោបល់​ដូច្នេះ​ថា

« ពីរោះ​ណាស់ ប៉ុន្តែ ស្តាយ​សំឡេង​ពីមុន​ណាស់​»​។ «​អ្នកលក់​អន​ឡាញ​មួយណា ក៏​សំឡេង​ស្អក​ដែរ ស្រែក​លក់​រាល់ថ្ងៃ​»​។ «Love RIYA អួត​តែ​រឿង​លុយ និង​ឡូយឆាយ​.​ឯ ទ្រី ដា​ណា ទឹក​ចិត្តជា​បុណ្យ ជួយសង្គ្រោះ ជន​អត់ឃ្លាន អ្នកមាន​មែនពិត​តែ​មិន​អំនួត​»​។ «​មិនដឹង​ជា​ស្អី​ទេ love Riya អើយ មុនដំបូង​ដូចជា​ចូលចិត្ត ប៉ុន្តែ​តាំងពី​ថ្ងៃ ឡាយ​ថា​ស្រាត​អោយមើល នោះមក ហាក់ដូច​អស់​អារម្មណ៍​រលីង ហ្មង​»៕​ប្រភព៖តារា