ថ្ងៃកំណើតវ័យជិត ៤០ ឆ្នាំ ញ៉ែម សុគន្ធ ទទួលបានពាក្យជូនពរយ៉ាងពិសេសបែបនេះពីភរិយាសំណព្វចិត្តរបស់ខ្លួនថា

ភ្នំពេញ ៖ ជាការពិតណាស់ដែលរយៈពេលប្រមាណជា ២ ឆ្នាំ កន្លះមកហើយ ដែលតារាសម្តែងរូបសង្ហាខ្មែរអង្គរ ញ៉ែម សុគន្ធ បានបញ្ចប់ភាពនៅលីវរៀបការជាមួយនារីរូបស្រស់ម្នាក់ ព្រមទាំងទទួលបានចំណងដៃកូនប្រុសមួយរូបអាយុជាង ១ ខួបហើយ ។រស់នៅក្នុងជីវិតគូនេះ តារាសម្តែងប្រុសភ្នែកស្រទន់ ញ៉ែម សុគម្ធ ហាក់ទទួលបានសុភមង្គលកាន់តែច្រើនឡើងស្ទើររៀងរាល់ថ្ងៃជាមួយនឹងគ្រួសារតូចដ៏កក់ក្តៅរបស់លោក ។

ជាក់ស្ដែងផងដែរនោះមហាជនក៏តែលើកសរសើរពីជីវិតគូរបស់លោកផងដែរ បើទោះជួបព្យុះភ្លៀងយ៉ាងណាក៏នៅតែមិនចោលគ្នា ។យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃកំណើតរបស់តារាប្រុសរូបនេះក្នុងវ័យ ៣៩ ឆ្នាំ គឺលោក ញ៉ែម សុគន្ធ ហាក់មិនបានរៀបចំកម្មវិធីជប់លៀងអបអរថ្ងៃកំណើតនោះឡើយ ប៉ុន្តែលោកហាក់ទទួលបាន កាដូពិសេសពីភរិយាគឺពាក្យជូនពរដ៏ផ្អែមល្ហែមក្នុងនាមជាស្វាមី និង ឪពុកដ៏ល្អរបស់កូនលោក ៕ប្រភព៖popular