គូស្នេហ៍អ្នកម្ដាយកូនពីរ បង្ហាញការស្រឡាញ់ កាន់តែស្អិតល្មួតជាមួយតារាសម្តែងអេតវីន មើលហើយចង់លើសជាតិស្ករ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានដឹងហើយថា ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍របស់តារាសម្តែងរូបសង្ហា អេតវីន និងគូស្នេហ៍ដែលត្រូវបានគេស្គាល់ ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មអិលឌី កាន់តែស្អិតល្មួត និង ស៊ីជម្រៅជាងមុន ។ បើទោះបីមិនទាន់បង្ហើប ពីគម្រោងរៀបការតែកន្លង​មក​គូស្នេហ៍របស់ អេតវីន ធ្លាប់អះអាងថាកំពុងសន្សំប្រាក់ដើម្បីរៀបការ ។ដោយឡែក ថ្មីៗនេះគូស្នេហ៍របស់ អេតវីន

បានបង្ហាញរូបភាពវីដេអូខ្លីមួយដោយតារាសម្តែងរូប សង្ហា អេតវីន បានថើបរូបនាងនៅទីសាធារណៈដោយមិនមានការលាក់លៀមនោះទេ ។ ក្នុងនោះអតីត ភរិយាម្ចាស់ផលិតកម្មអិលឌី ថែមទាំងបង្ហាញអារម្មណ៍ថា «អត់សប្បាយចិត្តទេីប ផុសពីគេច្រេីនតិចសុំទោសបងប្អូនម៉ូយកាហ្វេផងដែរ រំខានរឿងស្នេហាតិចហេីយ ព្រោះភាគច្រេីន មេីលវីដេអូ ជាមួយ គាត់ដែរ គាត់ថតហេីយ តែងតែសប្បាយចិត្ត ទម្រាំគាត់នៅជិតទៀត

ខ្ញំគឺអារម្មណ៏ដូចដេីមវិញហេីយ។ តែយាយមែនខាងស្រីឃេីញអត់ស្អាតចឹងទេណា តែឬកសាហាវណាស់ សំខាន់ នៅជិតគឺថេីបរហូត ដឹង គ្រឺតអញត្រង់ណាទេហា»។ ក្នុងនោះក៏មានការលើកឡើងថា ផ្អែមល្ហែមណាស់ ឃើញហើយគួរឱ្យ ច្រណែន។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរតារាសម្តែងរូបសង្ហា អេតវីន បានជាប់ស្នេហ៍ជាមួយគូស្នេហ៍ដែលជាមេម៉ាយកូនពីរ រូបស្រស់ដែលកន្លងមកពួកគេធ្លាប់អះអាងថាកំពុងរកលុយដើម្បីត្រៀមរៀបការជាមួយគ្នា ។ ចង់ដឹងថាអ្នកទាំងពីរ ផ្អែមល្ហែមកម្រិតណាទៅទស្សនាវីដេអូដូចខាងក្រោមនេះ៕ប្រភព៖ pop