យូរៗជួបម្ដង រ៉ូលីន និង តាប៊ុយ ផ្អែមល្ហែមកប់តែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី រ៉ូលីន និង ពិធីករល្បីឈ្មោះ លោក តាប៊ុយ គឺជាដៃគូក្នុងកម្មវិធី «ពេញចិត្តអត់?» ជាមួយគ្នាកាលពីពេលកន្លងទៅ ដែលចាក់ផ្សារលើកញ្ចក់ទូរទស្សន៍ My TV ក្នុងនោះ រ៉ូលីន និង តាប៊ុយ ក៏ស្និតស្នាលគ្នារហូតហៅគ្នាថា ប្ដីប្រពន្ធថែមទៀតផង ។បន្ទាប់ពី រ៉ូលីន បានឈប់ពីពិធីករទៅ ក្នុងនោះមហាជនក៏ពុំសូវឃើញតារាទាំងពីរនេះសម្ដែងភាពស្និតស្នាលនឹងគ្នាដូចមុនឡើយ ។

ជាក់ស្ដែងផងដែរនោះ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២១ នេះ តារាទាំងពីរដួងខាងលើពិតធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង បើកភ្នែកធំៗមើល បន្ទាប់ពីឃើញលោក តាប៊ុយបង្ហោះរូបភាព រ៉ូលីន ចូលទៅឱបថើបកៀកកើយ បង្ហាញភាពផ្អែមល្ហែមជាមួយលោកបង្ហោះឡើងផ្អើលពេញបណ្ដាញសង្គម ។ដោយឡែកទៀតសោតជុំវិញរូបភាពនោះ ត្រូវបានអ្នកនិយមលែងបណ្ដាញសង្គមចែកចាយបន្តគ្នាពីមួយទៅមួយ ដោយនិយាយអួតសរសើរពីទំនាក់ទំនងអ្នកទាំងពីរ

ដែលនៅតែនឹករឭកគ្នា ។ ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រក៏ចង់ឱ្យតារាទាំងពីរនាក់នេះវិលមកចាប់ដៃគូគ្នាឡើងវិញ ព្រោះថាអ្នកទាំងពីរតែងតែបម្រើអារម្មណ៍ទស្សនិកជនរីករាយរហូត ជាពិសសេស រ៉ូលីន តែម្ដង ៕ប្រភព៖popular