សោកស្ដាយណាស់ រ៉េត សារីតា បវរកញ្ញាកម្ពុជាពុំអាចឈានចូល Top ទេតែនាងបានធ្វើអោយពិភពលោកស្គាល់ពីកម្ពុជាជាច្រើនផងដែរ

សហរដ្ឋអាមេរិក ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Miss Universe ជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង និង ឈានមុខគេគ្រប់ការប្រកួតសម្រស់អន្តរជាតិទាំងអស់នៅលើពិភពលោក ហើយជាទូទៅ កម្មវិធីនេះ ក៏ត្រូវបានមហាជនចាត់ទុកថាជាកម្មវិធីដែលលើកកម្ពស់ដល់ស្ត្រី និង បង្វឹកស្ត្រីឱ្យក្លាយជាបុគ្គលមួយរូបជាគំរូសម្រាប់ស្ត្រីពិភពលោកផងដែរ ។ដោយឡែកទៀតសោត Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានតំណាងប្រទេសកម្ពុជាសម្រាប់ការប្រកួតលើកទី ៦៩ នៅ Seminole Hard Rock Hotel & Casino Hollywood Florida United States ដែលនាងគឺជាស្រ្តីដែលមានទាំងសម្រស់

ភាពជឿជាក់ សមត្ថភាព និង ថាមពល ស្វាហាប់ ។ មិនត្រឹមប៉ុណ្ណោះ សារីតា ត្រៀមរួចរាល់សម្រាប់ការប្រកួតមួយនេះផងដែរ ។ទោះពេលនេះ នាងពុំអាចបើកទ្វារឱ្យកម្ពុជាឈានចូល Top បានមែន ក៏​នាងបានខំប្រឹងអស់ពីសមត្ថភាពរបស់នាងហើយ ក្នុងកំលុងពេលប្រកួត និង ក្នុងរាត្រីថ្ងៃផ្តាច់ព្រ័ត្រ ទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ (ថ្ងៃនៅកម្ពុជា) ។ ទោះបីជាយ៉ាងណាក្ដី ក៏មហាជនពេញចិត្ត និង នៅតែគាំទ្រ ពោលមានមោទកភាពលើនាងដដែល ព្រោះនាងជានារីម្នាក់ដែលអាចឱ្យអន្តរជាតិស្គាល់កម្ពុជាច្រើនផងដែរ ។

ជាមួយគ្នានេះ នាងបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ និង ពោលពាក្យ Wow ជាមួយនឹងនារីដែលមានមាឌតូច តែមហិច្ឆតាធំម្នាក់នេះ កាលពីពេលកន្លងទៅ ។ ដោយសារចំណេះដឹងដ៏ទូលំទូលាយ និង ការប្រើប្រាស់ទេពកោសល្យដ៏ស្ទាត់ជំនាញរបស់នាង ហើយនាងក៏ជា បេក្ខភាពមួយរូបដ៏លេចធ្លោម្នាក់ផងដែរសម្រាប់រដូវកាលនេះ ៕ប្រភព៖popular