មហាជនភ្ញាក់ផ្អើលខ្លាំងក្រោយ ហ៊ិន ច័ន្ទនីរ័ត្ន ទម្លាយរូបភាពកាលពី ៥ ឆ្នាំមុនសម្រស់គឺថា…

ភ្នំពេញ ៖ ជាការពិតណាស់ដែលបច្ចុប្បន្នកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់ ក្នុងនោះភាគច្រើនមហាជនបានឲ្យរហ័សនាមថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ។ជាការពិតណាស់ ពិធីការិនី និងតារាសម្តែងស្រីរូបនេះមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិនោះទេ រីឯសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង ធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍

និងស្រលាញ់គាំទ្រមកលើរូបនាងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ជាក់ស្ដែងផងដែរនោះ ឃើញថាតារាស្រីរាជិនីសម្រស់រូបនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម Facebook និង Instragram ដោយអ្នកគាំទ្រជាច្រើនចូលចិត្តតាមដានរាល់សកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបភាពស្អាតៗរបស់នាងមិនឲ្យរំលងឡើយ។ដោយឡែកទៀតសោត

ថ្មីៗនេះនាងក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលភ្លឺភ្នែកក្រោយពីនាងបានបង្ហោះរូបប្រៀបធៀបមួយសន្លឹក រវាងអំឡុងឆ្នាំ ២០១៥ ជាមួយនឹងសម្រស់នាពេលបច្ចុប្បន្ន។ ក្នុងនោះឃើញមានមិត្តអ្នកលេងបណ្តាញសង្គមជាច្រើនបាន Comment សរសើរថា សម្រស់នាងនៅតែស្រស់ស្អាតទាក់ទាញ ពិសេសគឺនាងអាចរក្សាសម្រស់ឲ្យនៅក្មេងដដែល៕ប្រភព៖khmerload