មើលសឹងមិនស្គាល់ក្រោយ ព្រះនាងតូច នរោត្តម ជេនណា លេងទាយ៍តុបតែងព្រះកាយយ៉ាងប្លែកភ្នែកបែបនេះ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមហើយថា បច្ចុប្បន្ននេះ ព្រះនាងតូច នរោត្តម ជេនណា កំពុងតែត្រូវបានមនុស្សជាច្រើន ផ្ទុះការចាប់អារម្មណ៍ ទៅលើទេពកោសល្យយ៉ាងល្អរបស់ព្រះនាង នៅក្នុងវិស័យសិល្បៈ ខណៈទើបតែមានព្រះជន្មវ័យក្មេងប៉ុណ្ណោះ។ដោយឡែកទៀតសោត ក្រៅពីមានសមត្ថភាពទាំងសម្ដែង និងច្រៀងចម្រៀងហើយ ព្រះនាងនៅមានវង់ព្រះភ័ក្រស្រស់ស្អាត ផូរផង់ គួរឲ្យស្រលាញ់ ព្រមទាំងមានការតុបតែងព្រះកាយយ៉ាងលេចធ្លោ ដែលជាទីចាប់អារម្មណ៍ពី អ្នកទស្សនាជាច្រើន។ជាក់ស្ដែង

កាលពីថ្មីៗនេះ ព្រះនាងតូច ជេនណា ក៏កំពុងតែត្រូវបានទស្សនិកជនជាច្រើនផ្ទុះការចាប់អារម្មណ៍សាជាថ្មី ក្នុងស្ទាយ៍តុបតែងព្រះកាយ យ៉ាងប្លែកភ្នែក ជាមួយនឹងម៉ូតសក់រួញវែងអន្លាយ គួបផ្សំនឹងសម្លៀកបំពាក់យ៉ាងទាន់សម័យ ដែលមើលទៅពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតខ្លាំង នៅក្នុងក្រសែភ្នែក អ្នកទស្សនាជាច្រើន ផងដែរ៕ប្រភព៖khmerload