ហេតុតែបងប្អូនគេ! ប្រាសាទ ដាវីន ជោគជ័យខ្លាំងលើវិស័យម៉ូដ ងាកមើលប្អូនស្រីនាងវិញម្ដងមិនអោយចាញ់បងស្រីឡើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជននិយមតាមដានវិស័យម៉ូដ ប្រាកដជាធ្លាប់បានសរសើរមកហើយពីភាពល្បីឈ្មោះ និង ទេពកោសល្យនៃអតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ ២០០៥ ជំនាន់ទី ៤ អ្នកនាង ប្រាសាទ ដាវីន ។ ក្នុងនោះ មកដល់ពេលនេះបើទោះជាតារាស្រីខាងលើមានស្វាមី និង កូនហើយក្តី តែ ប្រាសាទ ដាវីន ក៏នៅតែទទួលបានការងារ និង ភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈផងដែរ ។

ជាក់ស្ដែងបើក្រឡេកទៅមើលបងប្អូនរបស់នាងវិញ ប្រាសាទ ដាវីន ក៏នៅមានប្អូនស្រីបង្កើតម្នាក់ដែលកំពុងតែឈរនៅលើវិស័យបង្ហាញម៉ូដដូចជានាង គឺកញ្ញា ប្រាសាទ ដាវី ។ កញ្ញា ប្រាសាទ ដាវី ប្អូនស្រីរបស់ ប្រាសាទ ដាវីន បច្ចុប្បន្នគឺជាតារាបង្ហាញម៉ូដអាជីព ដោយក្នុងនោះនាងមានទេពកោសល្យមិនចាញ់បងស្រីនោះឡើយ ។

ជាក់ស្តែងកាលពីពេលកន្លងមក ក្រៅពីធ្លាប់បង្ហាញវត្តមានក្នុងការដើរម៉ូដតាមរយៈកម្មវិធីធំៗក្នុងប្រទេសប្អូនស្រីរបស់ Freshie Girl ខាងលើគឺកញ្ញា ប្រាសាទ ដាវី ក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2020 ដល់វគ្គ Top 10 ទៀតផង ។ បន្ថែមពីនោះ ប្រាសាទ ដាវី ក៏មានសម្រស់ និង សម្បុរបែបអ៊ឺរ៉ុបស្រដៀងនឹង ប្រាសាទ ដាវីន ខ្លាំងទៀតផង ៕ប្រភព៖popular