មហាជនភ្ញាក់ផ្អើលខ្លាំងក្រោយដឹងពីអាយុពិតភរិយារបស់លោក ស៊ុក សុភា

អូស្ត្រាលី ៖ ជាការពិតណាស់ដែលទោះបីមានកូនដល់ទៅ ៥ នាក់ក្តី តែភរិយារបស់អតីតតារាសម្តែងលោក ស៊ុក សុភា នៅតែមានសម្រស់ផូរផង់ស្អាត ជាពិសេស​អ្វីដែលគួរឱ្យសរសើរគឺអ្នកនាងមានរូបរាងតូចច្រឡឹងទៀតផង ។ ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ក្រោយពីបានដឹងអាយុពិតប្រាកដរបស់ភរិយាលោក ស៊ុក សុភា ។បញ្ចប់អាជីពសិល្បៈ និង

បានចេញទៅរស់នៅប្រទេសអូស្ត្រាលីជាច្រើនឆ្នាំ តែមហាជនជាច្រើននៅតែតាមដានជីវិតឯកជនរបស់ក្រុមគ្រួសារលោក ស៊ុក សុភា ហើយជារឿយៗលោក ក៏ដូចជាភរិយាតែងចែករំលែករូបភាពក្រុមគ្រួសារក៏ដូចជាជីវិតរស់នៅឯប្រទេសអូស្ត្រាលីដល់បងប្អូននៅក្នុងស្រុកឱ្យបានឃើញផងដែរ ។ ដោយឡែកអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះភរិយារបស់លោក ស៊ុក សុភា បានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមី ដោយក្នុងដៃកាន់បាច់ផ្កាកុលាបក្រហមយ៉ាងស្រស់ស្អាត ក្នុងនោះនាងបានបង្ហោះសារថា «អរគុណប្តីសម្លាញ់តែកុំមាត់ប្រាប់គេថាអូនអាយុ ៤០ ឱ្យសោះណា» ។

ការលើកឡើងរបស់លោកភរិយាលោក ស៊ុក សុភា បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសឹងគ្រប់គ្នា ព្រោះមើលទៅអ្នកនាងនៅវ័យក្មេង និង មានសម្រស់ស្អាតបើទោះបីមានកូនដល់ទៅ ៥ នាក់ក្តី ។ ខ្លះថែមទាំងនិយាយថាពូកែថែសម្រស់ណាស់ស្អាត ហើយនៅក្មេងទៀតបើទោះអាយុ ៤០ ឆ្នាំទៅហើយក្តី ។បើគិតមកដល់ពេលនេះលោក ស៊ុក សុភា បានចាកចេញទៅរស់នៅប្រទេសអូស្រ្តាលី​ប្រមាណជាជិត ១០ ឆ្នាំមកហើយ ។ បច្ចុប្បន្នលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយអ្នកនាង ហ្សារីណា ជាភរិយា ដោយទទួលបានចំណងដៃសាច់ឈាមបង្កើតជាកូនប្រុសស្រី ចំនួន ០៣ នាក់ ដែលមានមុខមាត់ស្អាតៗគួរឱ្យស្រឡាញ់មិនចាញ់ឪពុកម្តាយប៉ុន្មានឡើយ ៕ប្រភព៖popular