ទ្រាំឃើញមិនបាន! ចិត្ត កញ្ចនា ចេញមុខនិយាយពីការបំពាននៅលើផ្លូវសាធារណៈដែលខ្លួនធ្លាប់បានជួបពេលកន្លង (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាប្រមាណជាប៉ុន្មានខែមុន តារាចម្រៀង Original Song ដ៏ល្បីឈ្មោះកញ្ញា ចិត្ត កញ្ចនា បានបង្ហោះសារបង្ហាញអារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយពីនាងបានជិះម៉ូតូធ្វើដំណើរទៅកន្លែងហាត់ប្រាណអំឡុងពេលប្រហែលជាម៉ោង ១០ ព្រឹកនៅម្តុំផ្សារដេប៉ូ។

ជាក់ស្ដែងផងដែរ ពេលនោះមានបុរសវ័យខ្ទង់ ៥០ ឆ្នាំម្នាក់បានម៉ូតូស្របទិសជាមួយនាង រួចបានប្រើពាក្យសម្តីមិនគប្បីអមដោយកាយវិការមិនសមរម្យមកលើរូបនាង ធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាច តានតឹង និងស្លុតចិត្តភ្លាមៗតែម្តង ប៉ុន្តែមិនដឹងត្រូវធ្វើយ៉ាងដូចម្តេច ក្រៅពីខំជិះគេច ដើម្បីរកកន្លែងដែលមានមនុស្សច្រើន។

ដោយឡែកទៀតសៀត ស្រាប់តែថ្មីៗនេះម្ចាស់បទ «អ្នកដទៃ» ក៏បានធ្វើវីដេអូខ្លីមួយនិយាយ និងបង្ហាញអារម្មណ៍ហួសចិត្តពីបញ្ហាដែលនាងធ្លាប់បានជួបប្រទះនៅតាមដងផ្លូវសាធារណៈ ខណៈ សង្កេតឃើញថា បច្ចុប្បន្ននេះសម្បូរទៅដោយករណី បៀ ត បៀ ន និងរំ លោ ភ បំ ពា នទៅលើ ស្រ្តី ភេ ទដែលជាទ ង្វើមួយគួរឲ្យស្អប់ និងខ្ពើ មខ្លាំងណាស់៕ប្រភព៖khmerload