វ៉ាន់ នីឡា បង្ហាញរូបភាពប៉ុន្មាននេះឆក់បានបេះដូងពីមហាជនមិនស្ទើទេ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាចម្រៀងវ័យក្មេងសម្លេងស្រទន់ផ្អែមប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា បានឃ្លាតឆ្ងាយពីវិថីសិល្បៈអស់រយៈពេលជាង ៤ ទៅ ៥ ឆ្នាំមកនេះបន្ទាប់ពីមានរឿងចម្រូងចម្រាស់ពាក់ព័ន្ធនឹងរូបភាពអាស្រូវមួយចំនួននៅលើបណ្តាញសង្គមកាលពីពេលកន្លងមកនេះ។ជាក់ស្ដែង ថ្វីបើនាងហាក់ឃ្លាតឆ្ងាយពីវិស័យមួយនេះក៏ពិតមែន ប៉ុន្តែសង្កេតឃើញថា​នាងនៅតែស្និទ្ធស្នាលជាមួយអស់មិត្តអ្នកគាំទ្រ និងមិត្តអ្នកនិយមលេងបណ្តាញសង្គម ដោយជារឿយៗ វ៉ាន់ នីឡា បានចែករំលែកពីនេះពីនោះ វីដេអូច្រៀងកម្សាន្តលេង រូបភាព និងរាល់សកម្មភាពប្រចាំថ្ងៃជាច្រើនទៀតរបស់នាង

ដើម្បីឲ្យហ្វេនៗបានដឹងផងដែរ។យ៉ាងណាមិញ បើក្រឡេកទៅមើលរូបសម្ជស្សរបស់ម្ចាស់បទ «ស្រឡាញ់អ្នកមុនរៀបការអ្នកក្រោយ» ឃើញថានាងនៅតែអាចរក្សារូបរាងដ៏ស៊្វែល និងរូបសម្រស់កាន់តែក្មេងជាងវ័យដដែល បើទោះបីជានាងបានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់មួយរយៈធំក្តី។ដោយឡែកទៀតសោតថ្មីៗនេះ វ៉ាន់នីឡា នៅលើគណនី Facebook របស់កញ្ញា វ៉ាន់ នីឡា ក៏បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងដ៏ល្វតល្វន់ ទម្រង់មុខអក្សរ​ V ជាមួយនឹងម៉ូដសក់ត្រឹម ក ដ៏កំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ៕ ប្រភព៖khmerload