ទម្លាយពីមូលហេតុដែលផ្លៃធុរេនមួយនេះមានតម្លៃរហូតដល់ទៅ ៥ មុឺនដុល្លារបែបនេះ

ថៃ ៖ ជាការពិតណាស់ដែលរដូវកាលនេះជារដូវដែលត្រូវបានប្រមូលផលនៃផ្លែធុរ៉េនហើយ សម្រាប់មហាជនគ្រប់គ្នាដឹងហើយថាធុរ៉េនវាមានតម្លៃថ្លៃល្មមសម្រាប់យើង ទិញយកមកញាំបានដោយក្នុងមួយគីឡូ ចន្លោះត្រឹម២ម៉ឺនរៀល ទៅ ៧ម៉ឺនរៀលគឺអស់ថ្លៃណាស់ទៅហើយសម្រាប់ធុរ៉េនទូទៅធម្មតា។
ក្នុងរយៈពេលកន្លងទៅនេះ មានការដាក់ទាំងពិពណ៌សប្បុរសធម៌មួយដែលបានរៀបចំដោយមន្ទីរកសិកម្មខេត្ត Nonthaburiដែលបានប្ររព្ធធ្វើឡើងនៅក្នុងប្រទេសថៃ ។

សម្រាប់ ការតាំងពិពណ៌នោះផងដែរគឺមានការដាក់ដេញថ្លៃជាមួយ និងផ្លែធុរេន មួយផ្លែដែលជាប្រភេទធុរ៉េន កាន់យ៉ាវ គឺវាមានតម្លៃរហូតទៅដល់ ៤៨០០០ដុល្លារ ដែលជាប្រភេទធុរេនលក់បានថ្លៃជាងគេនៅក្នុងប្រទេសថៃ ។ ជាក់ស្ដែងតាមពិតទៅធុរេន កាន់យ៉ាវ គឺជាប្រភេទ ធុរ៉េនដែលតំណាងឱ្យខេត្ត Nonthaburi នៃប្រទេសថៃ ហើយធុរេនប្រភេទនេះផងដែរក៏មិនមានអ្វីដែលពិសេសជាងធុរ៉េទូទៅធម្មតានោះទេ តែវាគ្រាន់តែ ជាយុទ្ធសាស្ត្រ មួយរបស់មន្ទីរកសិកម្មខេត្ត ដើម្បីធ្វើការទាក់ទាញ​អ្នកមានៗ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក្នុងការដេញថ្លៃ

ជាមួយធុរ៉េនប្រភេទនេះដើម្បី ឱ្យធុរេនកាន់យ៉ាវមួយនេះក្លាយទៅជាភាពល្បីល្បាញនៅ លើពិភពលោក។ ហើយការដាក់តាំងពិពណ៌ផ្លែធុរេនដ៏ថ្លៃមិនធ្លាប់មានមួយនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ព្រោះមិនដែលមានធុរេនណាមានតម្លៃថ្លៃរហូតជិត ៥០០០០ដុល្លារបែបនេះនោះទេ៕ប្រភព៖khmerload