រន្ធត់ចិត្ត! ប្រពន្ធជាសះស្បើយត្រឡប់មកវិញបានហើយ តែពុំមានវត្តមានប្ដី

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយពីតារាកំប្លែងលោក Khom Chaunchen បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង គ្រួសារទទួលកើតទុក្ខក្រៀមក្រំបំផុត ព្រោះគ្រួសារប្រពន្ធកូនមិនបានឱប មិនបានសូម្បីតែឃើញមុខលើកចុងក្រោយ ។ដោយឡែក កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ មហាជនអ្នកគាំទ្រ និង មិត្តសិល្បៈត្រេកអរជាខ្លាំង ពេលបានឃើញលើការបង្ហោះរបស់កូនស្រីរបស់ Nakhom ថា ពេលនេះម្តាយរបស់នាងបានចេញពីមន្ទីរពេទ្យមកដល់ផ្ទះហើយ ដោយនៅបន្តធ្វើចត្តាឡីស័កបន្ថែមទៀតក្នុងផ្ទះ ដើម្បីជាសុវត្ថិភាពដល់អ្នកជុំវិញខ្លួន និង ក្រុមគ្រួសារ ។

ដោយឡែកទៀតសោត ក្រោយពេលកូនស្រីរបស់ Nakhom បង្ហោះពីការវិលត្រឡប់របស់ម្តាយមកកាន់គេហដ្ឋានបែបនេះ ពិតជាធ្វើឱ្យមហាជនមានការរំភើបចិត្ត ក៏ដូចជាស្រណោះដល់ភរិយារបស់ Nakhom ជាខ្លាំង ដែលបានចូលមកក្នុងផ្ទះហើយ តែបែរជាគ្មានវត្តមានប្តីសម្លាញ់ចិត្តទៅវិញ វាពិតជាសោកសង្រែងណាស់ពេលឃើញបែបនេះ ។ទន្ទឹមនឹងនេះដែរ ឃើញមានមហាជនជាច្រើនបានលើកទឹកចិត្តដល់ក្រុមគ្រួសារ Nakhom ឱ្យតស៊ូឡើង បើទោះបីជាគ្មានវត្តមានឪពុកនៅចាំពីក្រោយខ្នងក៏ដោយ ៕ប្រភព៖popular