មហាជនបានលើកឡើងបែបនេះថា ហ៊ិន ច័ន្ទនីរ័ត្ន នៅតែស្រស់ស្អាតទោះមិន Make Up ក៏ដោយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលមានអ្នកគាំទ្រនៅលើបណ្តាញសង្គមបានលើកឡើងថា តារាសម្ដែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ទោះបីមិនបាន​ផាត់​មុខ​ក៏នាងនៅតែស្រស់សោភាគួរឲ្យទាក់ទាញបានដែរ។ ជាក់ស្ដែងទៀតសោត តារាស្រីរូបនេះ មិនត្រឹមតែមានទេពកោសល្យ សមត្ថភាពក្នុងសិល្បៈប៉ុណ្ណោះទេ អាចនិយាយបានថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នមានទាំងរូបសម្រស់ស្រស់ផូរផង់ អំណោយផលពីធម្មជាតិ បូករួមនឹងកាយវិការសម្ដីសម្តៅ​ទន់ភ្លន់ ទាក់ទាញគួរឲ្យស្រលាញ់ផងដែរ។​

ដោយឡែកបច្ចុប្បន្ននេះនាងកាន់តែទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមបណ្តាសង្គម ហ្វេកប៊ុក និង​ Instagram ដោយសារនាងតែងតែបង្ហោះរូបភាពស្អាតៗមិនថាពេលទៅចូលរួមកម្មវិធី ឬពេលដើរ​លេង​កម្សាន្ត​នោះ​ទេ​។ជាក់ស្ដែងថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យទស្សនិកជនជាច្រើនភ្លឹក លង់នឹងសម្រស់នាងសារជាថ្មី ដោយ​កញ្ញា​បានបង្ហោះរូបភាព ដែលមើលទៅស្រស់ស្អាតខ្លាំងមែនទែន ព្រមទាំងអោយហ្វេនៗដាក់ពិន្ទុក្នុងការផាត់មុខ​របស់នាងផងដែរ។ ក្នុងនោះផងដែរ គ្រប់ Comment របស់ហ្វេនៗ អោយពិន្ទុសឹងតែ១០០ភាគរយគឺ ១០/១០ ទៅហើយ ៕ប្រភព៖khmerload