ទើបតែដឹងថាតារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ ក៏មានសមត្ថភាពពិសេសមួយនេះទៀតក្រៅពីការសម្ដែង (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្តែងជើងចាស់ លោកទេព រិនដារ៉ូ ដែលមហាជន និងពុកម៉ែ បងប្អូនខ្មែរ បានស្គាល់ថា លោកជាតារាសម្តែងចាស់វស្សា ចាប់អាជីពប្រឡូកក្នុងសង្គមសិល្ប:ចាស់ឆ្នាំ និងមានទេពកោសល្យ ព្រមទាំងមានប្រជាប្រិយមួយរូបផងដែរនោះ បានធ្វើឲ្យអ្នកគាំទ្រ និងប្រជាជនខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវីដេអូបកស្រាយចម្រៀងរបស់លោក

ជាមួយនឹងលោកស្រី ឌីសាវ៉េត ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម ចំពោះទឹកដមសំនៀងដ៏សែនពីរោះរបស់តារាសម្តែងជើងចាស់ទាំងពីររូប។ដោយឡែកទៀតសោត លោក ទេព រិនដារ៉ូ ចាប់ប្រឡូកអាជីពជាតារាសម្តែងចាប់តាំងពីទសវត្ស៨០ ដោយកេរ្តិ៍ឈ្មោះរបស់លោកនៅតែបន្តមានប្រជាប្រិយភាពនៅក្នុងសង្គមមហាជនខ្មែរទាំងមូលតែម្តង។ចង់ជ្រាបថាតើលោក ទេព រិនដារ៉ូ បកស្រាយចម្រៀងពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕ប្រភព៖khmerload.