ទោះមិនបានរៀបចំអីធំដុំតែថ្ងៃកំណើតឆ្នាំនេះ ប៊ីរីយ៉ា រំភើបចិត្តខ្លាំងព្រោះតែទទួលបានការ Surprise នំខេកច្រើនបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលហាក់ខុសប្លែកពីឆ្នាំមុនៗ ដោយសារខួបកំណើតឆ្នាំនេះតារាសម្តែងរូបស្រស់ដែលមានទម្រង់មុខដូចកូនកាត់ ប៊ីរីយ៉ា មិនបានរៀបចំពិធីជួបជុំសប្បាយៗជាមួយមិត្តភក្តិឡើយ ព្រោះការរីករាលដាលនៃជំ ងឺ កូ វី ដ-១ ៩ ប៉ុន្តែយ៉ាងណានាងក៏ទទួលបានការ Surprise នំខួបដ៏ស្រស់ស្អាតពីសំណាក់មិត្តភក្តិ ធ្វើឱ្យតារារូបនេះមានការរំភើបជាខ្លាំង ។

ប៊ីរីយ៉ា ក៏បានសម្តែងការអរគុណដល់មិត្តភក្តិទាំងអស់សម្រាប់នំខួបកំណើតស្រស់ស្អាត ដែលបានជួននាងនៅក្នុងថ្ងៃពិសេសនេះ ។ ក្រៅពីជូនពរដល់ខ្លួនឯងតារាសម្តែង ប៊ីរីយ៉ា ក៏បានជូនពរឱ្យប្រជាជនខ្មែរទាំងអស់ជៀសផុតពីជំងឺ កូ វី ដ-១ ៩ ផងដែរ ។បើទោះមិនបានរៀបចំពិធីជប់លៀងដូចរាល់ឆ្នាំតែ ប៊ីរីយ៉ា ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើនដែលធ្វើឱ្យ ប៊ីរីយ៉ា រីករាយជាខ្លាំង ។ ដោយឡែកទៀតសោត នាងក៏ទទួលបាននូវនំខួបកំណើតដ៏ស្រស់ស្អាតប្រមាណជា ៦ នំមិនចាញ់ឆ្នាំមុនៗប៉ុន្មានឡើយ ។

សម្រាប់ឆ្នាំនេះ ប៊ីរីយ៉ា មិនបានបញ្ជាក់ថា នាងមានវ័យប៉ុន្មានឆ្នាំឡើយ តែបើនិយាយពីរូបសម្រស់របស់នាងវិញនៅតែស្អាតខ្ញង់បើទោះមានកូនមួយទៅហើយក្តី ។មិនខុសពីមិត្តភក្តិដទៃឡើ់យ ក្រៅពីការងារសិល្បៈ ប៊ីរីយ៉ា ក៏មានមុខរបរបន្ទាប់បន្សំនៅក្នុងដៃជាច្រើន ជាពិសេសការលក់ផលិតផលនៅតាមអនឡាញបន្ថែមពីលើហាងលក់ក្រណាត់ប៉ាក់ ។ដ្បិតរស់នៅក្នុងជីវិតពោរពេញទៅដោយក្តីសុខក្នុងជីវភាពធូរធារក៏ពិតមែន តែ ប៊ីរីយ៉ា កម្រនឹងបង្ហាញរូបភាពផ្អែមល្ហែមជាលក្ខណៈឯកជនជាមួយស្វាមីនៅក្នុងបណ្តាញសង្គមដូចមិត្តភក្តិនានាទេ ។ បើក្រឡេកមើលកូនស្រីរបស់ ប៊ីរីយ៉ា ឯណេះវិញក៏មិនណយដែរមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យសិល្បៈមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ ៕ប្រភព៖popular.