ភិន សុដាលីស ទម្លាយពីចរិតខ្លួនឯងច្បាស់ៗបែបនេះធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំង

ភ្នំពេញ ៖ ជាការពិតណាស់ដែលមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីអ្នកម៉ាក់ដ៏រឹងមាំ ភិន សុដាលីស បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក បង្ហាញពីអត្តចរិតរបស់ខ្លួន បង្ហាញឱ្យសារធារណជនបានដឹង ដោយមិនចាំបាច់មានអ្នកណាមកទម្លាយជំនួសនោះទេ ។ជាក់ស្ដែងផងដែរនោះ ដាលីស បានរៀបរាប់ដោយមិនស្ទាក់ស្ទើរថា ចរិតនាងជាមនុស្សត្រង់ទៅត្រង់មក ទោះពេលខ្លះសម្ដីអាក្រក់ ឬអាចរៀងឈ្លើយមិនសូវចេះគួរសមបន្តិច តែមនុស្សនាងចូលចិត្តលេងសើចច្រើនដើម្បីឱ្យជីវិតមានន័យ ។

អ្នកម៉ាក់រូបស្រស់ខាងលើបានរៀបរាប់ថា «តាំងពីកើតមកគឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រៀងឈ្លើយបន្តិចដែរ ចូលចិត្តលេងសើចច្រើនដើម្បីឱ្យជីវិតមានន័យ» ។លើសពីនេះ តារាសម្ដែងសាច់សខ្ចី ភិន សុដាលីស នៅបន្តទៀតថា «ខ្ញុំមិនដែលគិតចង់ច្រណែនជីវិតរបស់អ្នកណា រាប់អានជាមួយអ្នកណាហើយក៏ឱ្យរាប់អានគេអស់ពីចិត្ត ព្រោះខ្ញុំតែងតែគិតថា អ្នកណាល្អដាក់យើងក៏ល្អដាក់វិញ ចំណែកអ្នកដែលគេមិនចូលចិត្តយើងក៏ស្រេចតែគេចុះកុំខ្វល់» ៕ប្រភព៖popular.