ប៉ាម៉ាក់ស្អាតបែបនេះទើបកូនស្រីប្រុសរបស់ អេនជី និងស្វាមី កាន់តែធំកាន់តែមានមុខមាត់គួរអោយស្រលាញ់យ៉ាងនេះ

ភ្នំពេញ ៖​ ជាការពិតណាស់ដែលទើបនឹងវិលត្រលប់មកស្រុកកំណើតមិនបានប៉ុន្មានផង ពិធីការិនី អេនជី បានសម្រេចចិត្តដឹកដៃស្វាមី និង កូនប្រុសស្រីរបស់ខ្លួនវិលត្រលប់ទៅសហរដ្ឋអាមេរិកវិញកាលពីពេលកន្លងមកថ្មីៗនេះ បានធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ហាក់នឹងរឭកដល់នាងយ៉ាងខ្លាំង ។ជាក់ស្ដែងផងដែរនោះ អ្នកគាំទ្រអតីតពិធីការិនី និង Freshie Girl ខាងលើ បានដឹងហើយថា អ្នកនាង អេនជី បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅឯទឹកដីសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយ

ដោយបច្ចុប្បន្ននាងទទួលបានចំណងដៃកូនស្រី ១ រូប និង កូនប្រុស ១ រូប ។មិនត្រឹមរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងនោះទេ ដែលត្រូវបានមហាជនអ្នកគាំទ្រតែងតែចាប់អារម្មណ៍ ពោលគឺសូម្បីតែកូនប្រុសស្រីរបស់ អេនជី ក៏ត្រូវបានមហាជនចាប់អារម្មណ៍ដូចគ្នាដែរ ក៏ព្រោះតែមុខមាត់ឃ្យូដៗគួរឱ្យស្រឡាញ់របស់កូនទាំង ២ ដែលជាតំណក់ឈាមស្នេហ៍របស់ អេនជី និង ស្វាមី ។

ដោយឡែកទៀតសោត បច្ចុប្បន្នកូនស្រីច្បងរបស់ពិធីការិនី អេនជី​ បាននឹងកំពុងសិក្សានៅឯសហរដ្ឋអាមេរិក ហើយបើនិយាយពីមុខមាត់វិញនោះគឺពិតជាស្រស់ស្អាតណាស់ រីឯកម្ពស់ខ្ពស់តែម្តង បើទោះជានាងមានអាយុជាង ១០ ឆ្នាំប៉ុណ្ណោះ ។ ដោយឡែកបើកូនប្រុសរបស់តារាស្រីរូបនេះ ក៏មានទម្រង់មុខមិនចាញ់បងស្រីឡើយ គឺគេពិតជាមានមុខមាត់គួរឱ្យខ្នាញ់ដូចជាប៉ាម៉ាក់ណាស់ ៕ប្រភព៖popular