ញាក់សាច់! ជាចំណងដៃកូនទី ២ វ៉ាន់ ម៉ូនិច ទទួលបានកាដូរសុទ្ធតែជារថយន្តស្ព័រ Mclaren តម្លៃកប់ពពក

ភ្នំពេញ ៖ ជាការពិតណាស់ក្រោយពីបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសាងអនាគតគ្រួសារ ក៏អតីតតារាសម្តែង វ៉ាន់ មូ៉និច បានចែកចាយ​ បង្ហោះរូបភាព ក្រោមការថ្នាក់ថ្នមពីស្វាមី យ៉ាងមានសុភមង្គល ក៏ដូចជាការលេងស្ទីលខ្លួនប្រចាំថ្ងៃ បានធ្វើឲ្យមានការកោតសរសើរ នៃជីវិតឯកជនរបស់អ្នកនាងគ្រប់ៗគ្នា។

ដោយឡែកផងដែរ ខណៈពេលនេះ អតីតតារាស្រីរូបនេះ កំពុងពរពោះកូនទី ២របស់អ្នកនាង ដែលត្រូវបានគេសង្កេតឃើញថា តែងតែបង្ហោះរូបលើបណ្តាញសង្គម នៃការតែងខ្លួន ក្នុងអំឡុងពេលការពរពោះ​ ជាមួយស្ទាយ៍គួរឲ្យចាប់អារម្មណ៍ជារឿយៗ មិនចាញ់តារាបរទេសនោះទេ។ជាក់ស្ដែង ទៀតសោត អ្នកម្តាយសម័យថ្មីរូបនេះ បានបង្កការភ្ញាក់ផ្អើល ទៅដល់អ្នកតាមដាន នៅលើបណ្តាញសង្គមអ៉ឺនស្តារក្រាមខ្លាំងមែនទែន ក្រោយពីឃើញនាងបង្ហោះរូបថតជាច្រើនសន្លឹក នៃឈរកាច់រាង មិនសំចៃដៃ នៅមុខរថយន្តសេ៊រីទំនើប។

ក្នុងរូបភាពមួយនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃរថយន្តស៊េរីទំនើបមួយនេះ ដែលវាជាឡានម៉ាក Mclaren ដោយត្រូវបានគេប៉ាន់ប្រមាណតម្លៃរហូតទៅដល់ ខ្ទង់រាប់សែនដុល្លារ ក្រោមសំណេរវែងអន្លាយ ដែល វ៉ាន់ មូ៉និច បានបញ្ជាក់ថា វាជាកាដូបានពី ស្វាមីរបស់អ្នកនាង សម្រាប់ចំណងដៃកូនទីពីររបស់ពួកគេដូច្នេះដែរ៕ប្រភព៖khmerload