ឃើញវីដេអូនេះទើបដឹងថាឡាយ លក្ខិណ ប្រឡូកចូលសិល្បៈជិត ៣០ មុនមកម៉្លេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជនអ្នកគាំទ្រតារាចម្រៀង និង សម្តែង ឡាយ លក្ខិណា ប្រាកដជាធ្លាប់បានដឹងមកហើយថា តារាស្រីរូបនេះបានចាប់យកអាជីពជាតារាសម្តែងមុននឹងក្លាយទៅជាតារាចម្រៀងអាជីពដ៏មានទេពកោសល្យ ។ ដោយសមត្ថភាពក្នុងវិស័យសិល្បៈរបស់ ឡាយ លក្ខិណា ទើបធ្វើឱ្យបណ្តាក្រុមហ៊ុន និង ផលិតកម្មខ្មែរនៅក្រៅប្រទេសជាច្រើនបានអញ្ជើញរូបនាងទៅសម្តែង ។

តួយ៉ាងបច្ចុប្បន្ន ឡាយ លក្ខិណា ក៏កំពុងតែស្ថិតនៅឯប្រទេសកាណដា ដោយមានការអញ្ជើញទៅចូលរួម និង ចុះកុងត្រាជាតារាចម្រៀងផ្លូវការរបស់ Sandap Production ផងដែរ ។ជាក់ស្ដែងបើទោះជាមហាជនធ្លាប់បានឃើញពីការសម្តែង និង ច្រៀង របស់តារាស្រីដ៏មានទេពកោសល្យនេះជាច្រើនមកហើយ ប៉ុន្តែក៏នៅមានអ្នកគាំទ្រតិចណាស់ធ្លាប់បានទស្សនាការសម្តែងរបស់ ឡាយ លក្ខិណា កាលពីកុមារភាព ដោយថ្មីៗនេះនាងបានចែករំលែកវីដេអូកាលនាងសម្តែងខ្សែភាពយន្តកាលនៅពីក្មេងលើគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ និង សរសើរពីសមត្ថភាពរបស់នាងយ៉ាងខ្លាំង ។

ក្នុងការសម្តែងភាពយន្តពីកុមារនោះដែរ ឡាយ លក្ខិណា បានប្រាប់យើងខ្ញុំថា គឺនាងមានអាយុប្រមាណជា ១១ ឆ្នាំប៉ុណ្ណោះនាពេលនោះ ហើយវីដេអូនោះគឺស្ថិតក្នុងខ្សែភាពយន្ត «កាកី» កាលពីឆ្នាំ ១៩៩៥ ៕ប្រភព៖popular