រ៉េត សារីតា បង្ហាញខ្លួនលើកម្រាលព្រំស្វាគមន៍នៅអាមេរិកជាមួយឈុតពណ៌មាសបែបខ្មែរយ៉ាងស្រស់ស្អាត

សហរដ្ឋអាមេរិក ៖ ជាការពិតណាស់ដែលគិតមកដល់ពេលនេះ រយៈពេលប្រមាណជជាង ១ សប្តាហ៍ហើយ Miss Universe Cambodia 2020 បានធ្វើដំណើរទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីឈានដល់ការប្រកួត Miss Universe វគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។ក្រោយពីបានចាកចេញពីប្រទេសកម្ពុជា និង ទៅដល់ទឹកដីសហរដ្ឋអាមេរិក រង់ចាំថ្ងៃបង្ហាញសមត្ថភាព មហាជនអ្នកគាំទ្រហាក់សង្កេតឃើញថា មានអ្នកគាំទ្រនៅក្នុងប្រទេស និង ក្រៅប្រទេសជាច្រើន បាននឹងកំពុងបន្តការជូនពរ ក៏ដូចជឿជាក់យ៉ាងខ្លាំងលើកញ្ញា រ៉េត សារីតា នៅលើដំណើរផ្លូវដណ្តើមមកុដនេះ ។

ដោយឡែកទៀតសោតបើក្រឡេកទៅមើលសកម្មភាពនៅរដ្ឋ Florida ឯនោះវិញ កញ្ញា រ៉េត សារីតា ត្រូវបានអ្នកគាំទ្រជាតិ និង អន្តរជាតិជាច្រើនបានទទួលនាងយ៉ាងកក់ក្តៅ ដោយថ្មីៗនេះជនជាតិខ្មែរ-អាមេរិក នៅទីនោះ បានរៀបចំកម្មវិធីដ៏អធិកអធមស្វាគមន៍នាង នៅឯ Jacksonville ។ទន្ទឹមនឹងនោះ មហាជនក៏ផ្ទុះការអួតសរសើរចំពោះបវរកញ្ញាខ្មែរ រ៉េត សារីតា ខ្លាំងណាស់ បន្ទាប់ពីនាងបានគ្រោងនូវឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត​ ពណ៌មាស ដោយឆ្លុះបញ្ចាំងឱ្យឃើញនូវភាពស្រស់ស្អាតរបស់ស្ត្រីខ្មែរ ត្រៀមនឹងបង្អួតសម្រស់ ព្រមទាំងទេពកោសល្យឱ្យអន្តរជាតិបានឃើញ នាពេលខាងមុខនេះ ។

អ្វីកាន់តែពិសេស គេក៏ឃើញមាននូវទង់ជាតិខ្មែរព្រោងព្រាតលើកទទួលស្វាគមន៍នាងយ៉ាងកក់ក្ដៅ នេះសបញ្ជាក់ឱ្យឃើញថា ខ្មែរស្រឡាញ់ខ្មែរ ពិតមែន​ ទោះនៅទីណាក៏មានតែការគាំទ្រ និង ជួយគ្នា ។ជាក់ស្ដែង គេក៏កត់សម្គាល់ឃើញថា បងប្អូនខ្មែររបស់យើងដែលជាអណិកជនរស់នៅសហរដ្ឋអាមេរិកក៏បាននាំគ្នាតែងខ្លួន ដោយសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ ដោយក្នុងបរិយាកាសនោះ ពិតប្រៀបដូចបងប្អូនយើងនៅស្រុកខ្មែរអ៊ីចឹងដែរ ជាពិសេសទោះបីពួកគាត់នូវឆ្ងាយពីមាតុប្រទេសក៏ពិតមែន តែពួកគាត់នូវតែថៃរក្សាវប្បធម៌ អារ្យធ៌មដ៏ល្អរបស់ខ្មែរជាប់រហូត ពិតធ្វើឱ្យមហាជនខ្មែរគ្រប់រូបមានមោទកភាពណាស់ ៕ប្រភព៖popular