ណុប បាយ៉ារិទ្ធ ទម្លាយរូបភាពកាលពី ១០ ឆ្នាំមុន ធ្វើអោយមហាជនមានការចាប់អារម្មណ៍ខ្លាំងជាពិសេសមានទាំង

ភ្នំពេញ ៖ ជាការពិតណាស់ដែលនេះមិនមែនជាលើកទីមួយនោះទេ ដែលមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់មានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញរូបភាពអតីតកាលរបស់ Idol របស់ពួកគេ បានបង្ហោះនៅលើគណនីហ្វេសប៊ុក ។ដោយឡែក តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះរូបភាពប្រមាណជា ១០ ឆ្នាំមុន ប្រជុំដោយតារាៗល្បីៗជាច្រើន ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង​ ។

រូបភាព ២ សន្លឹក ដែលលោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា ជារូបភាពកាលពី ១០ ឆ្នាំ​ មុន ដែលលោកថតរួមគ្នាជាមួយតារាស្រីមួយចំនួនដូចជា មាស សុខសោភា សុខ សីឡាលីន ប្រាសាទ ដាវីន ឈិត សុវណ្ណបញ្ញា តាក់ម៉ា ពៅ ពុំងារ និង ប្អូនៗរបស់លោក ប្រ៊ូម៉ូតហាងសម្លៀកបំពាក់ឱ្យអ្នកម្តាយកាលនោះ ។

ជាក់ស្ដែងរូបភាព នោះ គឺពិតជាខុសឆ្ងាយពីមុខមាត់របស់ពួកគេខ្លាំងណាស់ ពោលប្រសិនបើលោក ណុប បាយ៉ារិទ្ធ មិនបានរៀបរាប់ឈ្មោះបញ្ជាក់នោះទេ គឺមហាជនប្រាកដជាមិនបានដឹងឡើយថាជាតារារូបណាខ្លះនោះ ៕ប្រភព៖popular