មិននឹកស្មាន! ក្រោយធ្លាក់ខ្លួនសម្រាកព្យាបាល ជំ ងឺ ម ហា រី ក ពេលនេះ ស៊ិន ឧត្តមផល្លា ប្រែប្រួលរូបសម្រស់ខ្លាំងទៅជាបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្មីៗនេះ ដំណឹងដែលតារាចម្រៀង និង សម្ដែងធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីមហាជន អ្នកនាង ស៊ិន ឧត្តមផល្លា មាន ជំ ងឺ ម ហា រី ក បំ ព ង-ក ដំណាក់កាលចុងក្រោយ បានសុះសា យដល់អ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នាប្រកបដោយការត ក់ ស្លុ ត និង ភ្ញាក់ផ្អើលបំផុត ព្រោះកន្លងមកនាងមិនដែលបង្ហើបថាមាន ជំ ងឺ ប្រចាំកា យ ដ៏ កា ច សា ហា វមួយនេះ ស្រាប់តែភ្លាមៗ ក៏មានព័ត៌មានថា ជំងឺរបស់អ្នកនាងបាន ធ្ង ន់ ធ្ង រខ្លាំងទៅហើយ ។

គ្រាន់តែលេចឮដំណឹងធ្លា ក់ខ្លួនឈឺប៉ុន្មានថ្ងៃសោះ បើងាកទៅមើលរូបសម្រស់របស់អ្នកនាង ស៊ិន ឧត្តមផល្លា វិញ ហាក់ប្រែជា ស្គមស្គាំង បាក់សម្រស់ខ្លាំងប្រៀបដូចមនុស្សពីរនាក់ផ្សេងគ្នា ។ជាក់ស្ដែងបើតាមរយៈរូបថតមួយសន្លឹករបស់អ្នកនាង ស៊ិន ឧត្តមផល្លា ដែលលោក ហេងឡុង បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ បង្ហាញឱ្យឃើញថារូបរាងរបស់តារាស្រីខាងលើពេលនេះ ទៅជាសស្លេកស្លាំងគ្មានកម្លាំងកំហែង សម្រស់ក៏ប្រែខុសពីមុនផងដែរ ។

ឃើញស្ថានភាពបច្ចុប្បន្នរបស់អ្នកនាង ស៊ិន ឧត្តមផល្លា បែបនេះហើយ ធ្វើឱ្យមហាជនកាន់តែតក់ស្លុតអាណិតអាសូរចំពោះតារាស្រីរូបនេះយ៉ាងខ្លាំង ។ តែទោះជាបែបនេះ មិត្តភក្ដិទាំងនៅក្នុងចង្កោមសិល្បៈ និង ក្រៅសិល្បៈ ក៏ដូចជាមហាជនជាច្រើននៅតែព្យាយាមលើកទឹកចិត្តឱ្យអ្នកនាងប្រឹងប្រែងតស៊ូយកឈ្នះលើ ជំ ងឺ ដ៏ កា ច សា ហា វមួយនេះ តាមរយៈការជួយផ្ដល់ជាថវិកាផ្ទាល់ខ្លួនដល់អ្នកនាងដើម្បីព្យាបាល ជំ ងឺ ៕ប្រភព៖popular