ប្អូនស្រី ពេជ្រ សូលីកា កាន់តែធំកាន់តែស្អាតមិនចាញ់បងស្រីប៉ុន្មានទេ

ភ្នំពេញ ៖​ ជាការពិតណាស់ដែលមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយពីបានឃើញប្អូនស្រីរបស់តារាចម្រៀង ពេជ្រ សូលីកា កាន់តែធំកាន់តែមានសម្រស់ស្រស់ស្អាត ជាពិសេសនាងមានទម្រង់មុខដូច ពេជ្រ សូលីកា បេះដាក់ ហើយអ្វីដែលចាប់អារម្មណ៍នាងក៏មានទេពកោសល្យសិល្បៈថែមទៀតផង ។

ជាក់ស្ដែងផងដែរនោះដូចដឹងស្រាប់ហើយថាពេលនេះប្អូនស្រីរបស់ ពេជ្រ សូលីកា កំពុងរស់នៅក្រោមការមើលថែទាំពីសំណាក់រូបនាងជាបងស្រី ហើយអ្វីដែលចាប់អារម្មណ៍មិនចាញ់បងស្រីប៉ុន្មានឡើយ ប្អូនស្រីរបស់ ពេជ្រ សូលីកា ក្រៅពីមានសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ហើយ នាងក៏មានទេពកោសល្យសិល្បៈមិនចាញ់បងស្រីប៉ុន្មានទេ ។ ទើបតែមានវ័យជាង ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅក្នុងបណ្តាញអ៊ិនស្តាក្រាមរបស់នាងតូចរូបនេះ ក៏មានអ្នកគាំទ្រជាច្រើនមិនចាញ់ ពេជ្រ សូលីកា ជាបងស្រីរបស់ននាងឡើយ ។

ដោយឡែកដែលជារឿយៗនាងតូចរូបនេះ តែងបង្ហាញពីសកម្មភាពរាំចង្វាក់ញាក់ៗ មើលទៅពិតជាស័ក្តិសមណាស់ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងថាទៅថ្ងៃក្រោយនាងតូចរូបនេះនឹងចូលប្រឡូកក្នុងសិល្បៈដូចបងស្រី ដែរឬបែបណាទេ?ក្នុងនោះក៏មានការសរសើរថា ពេជ្រ សូលីកា ពិតជាបងស្រីដ៏ល្អ ដោយនាងមើលថែ និង ផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ ដល់ប្អូនស្រីដូចជាម្តាយ បើទោះខ្លួនមានគ្រួសារទៅហើយ ។ ចង់ដឹងថាប្អូនស្រី ពេជ្រ សូលីកា រាំស្អាតបែបណាតោះទៅទស្សនាទាំងអស់គ្នា ៕ប្រភព៖popular