តារាចម្រៀង ឆន សុវណ្ណារាជ និង ពេជ្រ សោភា ចាប់ដៃគ្នាច្រៀងចម្រៀងមួយបទនេះដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាក្នុងគ្រាលំបាកមួយនេះ (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលប្រមាណជាពីរម៉ោងមុននេះ តារាចម្រៀងជើងចាស់ ពេជ្រ សោភា និងឆន សុវណ្ណារាជ បានធ្វើការបកស្រាយបទចម្រៀងមួយបទរួមគ្នា ដែលបង្កប់នូវអត្ថន័យមួយដែលជម្រុញឲ្យប្រជាជនកម្ពុជា ក្នុងការប្តេជ្ញាក្នុងការយកឈ្នះ ជំ ងឺ កូ វី ដ ១ ៩។

ជាក់ស្ដែងផងដែរនោះ បទចម្រៀងមួយបទនេះមានចំណងជើងថា «រួមគ្នាការពារកម្ពុជាឈ្នះ កូ វី ដ ១ ៩ » គឺជាបទចម្រៀងច្រៀងរួមគ្នាមួយរវាង ពេជ្រ សោភា និងឆន សុវណ្ណារាជ ដែលបង្ហាញកម្លាំងជម្រុញទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់គ្នាឲ្យមាន អត់ធ្មត់ តស៊ូជាមួយនឹង ស្ថានភាពបែបនេះ មិនយូរទេយើងនឹងអាចត្រឡប់មកសភាពដើមវិញ ប្រសិនជាយើងមានការសាមគ្គី រួមគ្នា ទ ប់ ស្កា ត់ ជំ ងឺ ឆ្ល ង មួយនេះ។

ដោយឡែក សង្កេតឃើញថាបទចម្រៀងប្រភេទអប់រំមួយនេះ​ ទទួលបានការគាំទ្រខ្លាំងសរសើរមិនដាច់ពីមាត់បងប្អូនមហាជនជាច្រើន ដែលបទពីរោះ ហើយថែមទាំងបង្កប់នូវអត្ថន័យល្អផងដែរ៕ប្រភព៖khmerload