ជិតដល់ថ្ងៃសម្រាលទៅហើយ ឆុំ វត្តី លេងខ្លួនពាក់ស្បែកជើងកែងយ៉ាងពេញទំហឹងបែបនេះតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបដឹងរួចមកហើយថាទោះបីជាមិនបានបង្ហាញសកម្មភាពនៅក្នុងការសម្តែងក៏ពិតមែន តែតារាសម្តែង ឆុំ វត្តី ពិតជាមិនបានធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ដោយជារឿយៗនាងតែងបង្ហាញរូបភាពដ៏ស្រស់ស្អាតក្នុងពេលកំពុងពពោះដល់មិត្តភក្តិក្នុងបណ្តាញសង្គម ។ថ្មីៗនេះ ឆុំ វត្តី បានលេងស្ទីលតែងខ្លួន យ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ពណ៌មាសស្រាលមួយឈុត មើលទៅកាន់តែទាក់ទាញ និង ពោរពេញទៅដោយភាពទាក់ទាញជាខ្លាំង ទោះជានាងមានពោះខ្ទាតធំក៏ពីតមែន ។

ជាក់ស្ដែងផងដែរនោះ ក៏មានការសរសើរពីសម្រស់របស់អ្នកម្តាយសម័យថ្មីនេះពីសំណាក់មិត្តភក្តិរួមអាជីព ហើយបើទោះបីជាយ៉ាងនេះក្តី នេះគ្រាន់តែជារូបភាពអនុស្សាវរីយ៍សម្រាប់ស្វាគមន៍កូនស្រីដំបូងរបស់ ឆុំ វត្តី តែប៉ុណ្ណោះ មិនមែនជាការចូលរួមនៅក្នុងកម្មវិធីអ្វីឡើយ ។បើតាមគម្រោង ឆុំ វត្តី នឹងត្រូវសម្រាលកូនដំបូងរបស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ ។

ដោយឡែកទៀតសោត ក៏មានការជូនពរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រឱ្យនាងមានសុខភាពល្អនឹងមានសុវត្ថិភាពនៅក្នុងការសម្រាលកូននាពេលខាងមុខនេះ ។គេមិនទាន់ច្បាស់ថាក្រោយសម្រាលកូនរួច ឆុំ វត្តី នៅតែបន្តប្រឡូកការងារសិល្បៈឬបែបណានោះឡើយ ខណៈក្រោយរៀបការរួចនាងក៏មានតួនាទីជាអ្នកមើលការខុសត្រូវនៅក្នុងផលិតកម្មរបស់លោកឪពុកក្មេកផងដែរ ៕ប្រភព៖popular