មិនចេះអួតបង្ហាញដូចបវរកញ្ញាប្រទេសគេពិតមែនតែ រ៉េត សារីតា នៅអាមេរិកលេងមួយក្បាច់នេះធ្វើអោយមហាជនចំហរមាត់តែម្ដង (មានវីដេអូ)

សហរដ្ឋអាមេរិក ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីបវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា ដែលប្រិយមិត្ត និងពុកម៉ែ បងប្អូនបានស្គាល់ថា កញ្ញាគឺជាតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកនៅឯសហរដ្ឋអាមេរិកនាពេលខាងមុខនោះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ព្រមទាំងពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ក្រោយបានឃើញវីដេអូមួយ ដែលបងប្អូន ប្រជាជនខ្មែរ នៅសហរដ្ឋអាមេរិក បានយកឡាន limousine( ឬហៅកាត់ថា Limo) ដែលមានតម្លៃខ្ទង់លានដុល្លារទៅទទួលស្វាគមន៍ បវរកញ្ញាកម្ពុជា រ៉េត សារីតាតែម្តង។ដោយឡែក កញ្ញា រ៉េត សារីតា នឹងត្រៀមតំណាងជាតិឲ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe ពិភពលោក លើកទី៦៩ ដែលគ្រោងនឹងប្រារព្ធទៅនៅថ្ងៃទី១៦ ខែឧសភា ត្រូវនឹងសប្តាហ៍ក្រោយនេះតែម្តង៕ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៕ប្រភព៖khmerload