ញ៉ាក់សាច់! តារាចម្រៀងអ្នកនាងពេជ្រ សូលីកា ដាក់លុយដុល្លារមួយបាច់នៅក្បាលដំណេកកូនប្រុស នៅថ្ងៃចេញខែកូនដំបូង

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយតារាចម្រៀង ពេជ្រ សូលីកា បានរៀបចំពិធីចេញខែកូនប្រុសរបស់ខ្លួនតាមព្រះពុទ្ធសាសនាកាលពីថ្ងៃទី ១៦ ព្រឹកមិញនេះ ដោយមានការនិមន្តចូលរួមដោយព្រះតេជគុណ គូ សុភាព ផងដែរ ។ គេសង្កេតឃើញ ពេជ្រ សូលីកា បានដាក់លុយដុល្លារមួយបាច់រួម និង គ្រឿងអលង្ការលើក្បាលដំណេកកូនប្រុសសុំសេចក្តីសុខចម្រើនទៀតផង ។ជាក់ស្តែង ថ្វីដ្បិតមិនមានការចូលរួមពីសំណាក់មិត្តភក្តិច្រើនកុះករក៏ពិតមែន តែគេសង្កេតឃើញពិធីចេញខែកូនប្រុសរបស់ ពេជ្រ សូលីកា ដែលមានឈ្មោះថា ហង្ស អ៊ារីវ៉េនស្ដេ

បានរៀបចំត្រឹមត្រូវតាមព្រះពុទ្ធសាសនា ដោយមានការរៀបចំលម្អយ៉ាងស្រស់ស្អាតជាមួយពណ៌មាស និង មានការនិមន្តចូលរួមដោយព្រះតេជគុណល្បី គូ សុភាព ទៀតផង ។ ពេជ្រ សូលីកា កាន់តែមានសេចក្តីសុខពេញលេញក្រោយពីនាងទទួលបានកូនប្រុសជាចំណងដៃ ។ក្នុងនោះដែរ គេមិនច្បាស់ថាក្រោយរឹងដៃរឹងជើង ពេជ្រ សូលីកា

នឹងវិលចូលប្រលូកក្នុងសិល្បៈឬបែបណាទេ ។ បើក្រឡេកមើលសម្រស់របស់ ពេជ្រ សូលីកា វិញនៅតែស្រស់ស្អាតមិនប្រែប្រួលនោះឡើយ គ្រាន់តែចេញខែភ្លាមអ្នកម្តាយសម័យថ្មីរូបនេះបានលេងខ្លួនយ៉ាងស្រស់ស្អាតស្ទើរមិនដឹងថានាងនៅសរសៃខ្ចីឡើយ ៕ប្រភព៖pop