សំងំៗអតីតតារាសម្តែង អតីតតារាសម្តែង សម្រាលបានកូនស្រីម្នាក់យ៉ាងគួរអោយស្រលាញ់នៅទឹកដីបរទេស

សហរដ្ឋអាមេរិក ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាសម្តែង និង ជាអតីតបវរកញ្ញាទេសចរណ៍អន្តរជាតិអំឡុងឆ្នាំ ២០០២ អ៊ិន សុខលីដា បានបង្ហាញវត្តមានជាថ្មី ក្រោយពីបាត់មុខពីអាជីពសិល្បៈប្រមាណជា ១៥ ឆ្នាំមក ។ ពេលនេះ អ៊ិន សុខលីដា កំពុងរស់នៅយ៉ាងមានសុភមង្គលនៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយថ្មីៗនេះនាងទើបសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។នេះជាកូនស្រីដំបូងរបស់ អ៊ិន សុខលីដា ដែលបានសម្រាលបានប្រមាណជាកន្លះខែហើយ ។

ជាក់ស្ដែងកូនស្រីរបស់នាងមានមុខមាត់គួរឱ្យស្រឡាញ់ដែលមិត្តភក្តិនៅក្នុងបណ្តាញសង្គមបានលើកឡើងថា មានទម្រង់មុខកាត់ទៅរកស្វាមីនាង បេះដាក់ ។ អ៊ិន សុខលីដា បានដាក់ឈ្មោះកូនស្រីថា «Jenna» ។ អ៊ិន សុខលីដា បានបង្ហាញរូបភាពមួយសន្លឹកជាមួយកូនស្រីជាទីស្រឡាញ់របស់ខ្លួនដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។គេចាំបានថា អ៊ិន សុខលីដា ធ្លាប់ជាតារាសម្តែងដែលមានសម្រស់ស្អាតកាលពីទសវត្សរ៍ឆ្នាំ ២០០០ ដែលកាលណោះនាងបានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត និង​​ចម្រៀងខារ៉ាអូខេជាច្រើន ហើយរឿងដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននោះគឺរឿង «ខ្មោចប្រពន្ធអាទុយ» ។

ដោយសារតែមានបញ្ហាមួយចំនួន អ៊ិន សុខលីដា បានបន្សាត់ខ្លួនចេញពីអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៦ យ៉ាងស្ងប់ស្ងាត់ និង បានចាកចេញទៅរស់នៅសហរដ្ឋ អាមេរិកនៅក្នុងឆ្នាំ ២០១០ ។ ខុសពីតារាដទៃ ស្រីស្អាតរូបនេះមិនបានប្រឡូកការងារសិល្បៈទៀតទេនៅសហរដ្ឋ អាមេរិក ដោយសព្វថ្ងៃនេះ អ៊ិន សុខលីដា ក៏ជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលរក្សាសម្រស់ដែលជាប្រេនផ្ទាល់ខ្លួនផងដែរ ៕ប្រភព៖popular