ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយក្មេងប្រុសម្នាក់នេះ លេងពស់យ៉ាងសប្បាយគ្មាន​ខ្វល់អីបន្តិច ធ្វើអោយគ្រប់គ្នាព្រឺសម្បុរខ្ញាក់ៗ (មានវីដេអូ)

បរទេស ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ជាធម្មតាក្មេងៗចូលចិត្តលេងណាស់ វាមិនចាំបាច់ថាជាប្រដាប់ប្រដាក្មេងលេង ដែលត្រូវចាយប្រាក់ទិញច្រើន ខ្ជះខ្ជាយនោះទេ។ ជាការពិត ពួកគេអាចលេងបានជាមួយអ្វីៗស្ទើរតែទាំងអស់ ដែលពួកគេចាប់បាន នៅក្បែរខ្លួន។ ជាញឹកញាប់ វត្ថុទាំងនេះគ្រាន់តែជាប្រដាប់ប្រដាក្មេងលេងធម្មតា ដែលឪពុកម្តាយទិញឲ្យ ប៉ុន្តែក៏មានពេលខ្លះ ក្មេងៗសម្រេចចិត្តលេងជាមួយវត្ថុចម្លែកៗបំផុត ដែលពួកគេអាចរកបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ដូចក្មេងម្នាក់នេះអ៊ីចឹង វាបានសម្រេចចិត្តចំណាយពេលលេងជាមួយពស់ថ្លាន់ដ៏ធំមួយក្បាល ដែលអ្នកខ្លះសឹងមិនហ៊ានទៅក្បែរផង។ ត្រូវហើយ វាមិនមែនជាសត្វគួរឲ្យស្រលាញ់ដូចឆ្កែ ឬឆ្មានោះទេ ប៉ុន្តែជាប្រភេទសត្វល្មូន

ដែលមានគ្រោះថ្ន​ាក់់ផងដែរ។ នៅក្នុងវីដេអូនេះ គេសង្កេតឃើញថា ក្មេងនោះកំពុងតែមានភាពសប្បាយរីករាយជាមួយនឹងពស់យក្ស ចំពោះស្បែករអិលរបស់ពស់នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេរីករាយនឹងការជិះលើខ្នងពស់ដោយខ្លួនឯង នៅពេលសត្វពស់លូនទៅមុខ។ តែពស់ហាក់ដូចជាមិនពេញចិត្តនឹងការជិះនោះ ក្មេងប្រុសក៏បានក្រោកឈរ ហើយរត់សំដៅទៅផ្នែកក្បាលពស់ ដើម្បីអូសវាដូចជារបស់ក្មេងលេងធម្មតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ យើងគ្រាន់តែស្រមៃមើល គ្រោះថ្នាក់ ដែលសកម្មភាពរបស់ក្មេង អាចបណ្តាលមកពីពស់អាចលេបគេបានគ្រប់ពេល

ព្រោះទំហំរបស់សត្វល្មូនមានទំហំធំជាងទំហំរាងកាយរបស់កុមារច្រើនជាង ៥ដងទៅទៀត។ ទោះជាយ៉ាងនេះក៏ដោយ ដូចដែលបានឃើញនៅក្នុងវីដេអូ វាដូចជាក្មេងមិនមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ហើយថែមទាំងរីករាយនឹងអ្វីដែលគាត់កំពុងធ្វើ ហើយញញឹមយ៉ាងស្រស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមបានសរសើរ ចំពោះភាពក្លាហានរបស់ក្មេងនេះ ប៉ុន្តែយើងមិនណែនាំឱ្យមានសកម្មភាពប្រភេទនេះសម្រាប់កុមារខាងលើ ឬលើកុមារដទៃទៀតនោះទេ ព្រោះគ្រោះថ្ន​ាក់់អាចកើតមានគ្រប់ពេលវេលាទាំងអស់៕ប្រភព ៖ ហ្វេសប៊ុក