មិនជឿកុំប្រមាថ! ហេតុការណ៏ចម្លែក រន្ទះបាញ់៧កន្លែងពេលហែ ព្រះខ័នជ័យស្រីរបស់ខ្មែរចូលវាំងថៃ

ថៃ ៖ ប្រិយមិត្តមួយចំនួនបានដឹងហើយថា ព្រះ​ខ័ន​រាជ​ដែល​ស្ដេច​ថៃ​ធ្វើ​ពិធី​អភិសេក​គឺ​ជា​ព្រះ​ខ័ន​រាជ​របស់​ស្ដេច​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​បឹង​ទន្លេ​សាប​ហើយ​ជន​ក្បត់​ជាតិ​ឈ្មោះ​ ប៉ែន​យក​ប្រគល់​ឲ្យ​ទៅ​ស្ដេច​ថៃ​ ជា​ថ្នូរ​នឹង​ការ​ដូរ​យក​បុណ្យ​សក្ដិ​ និង​ទ្រព្យ​សម្បត្តិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង រឿង​ពិត​ដែល​បាន​ចារ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ថៃ​បាន​រៀបរាប់​ថា​ ព្រះ​ខ័ន​រាជ​នេះ​មាន​ឈ្មោះ​ថា​ជ័យ​ស្រី​ ឬ ​พระแสงขรรค์ชัยศรี​ ជា​គ្រឿង​សម្រាប់​រាជ្យ ឬ​ហៅ​ថា​រាជកកុធភណ្ឌ ឬ​គ្រឿង​បញ្ចក្សត្រ របស់​ស្ដេច​មហានគរ។ គេ​​ទទួល​បាន​ដុំ​លោហៈ​ធ្លាក់​ពី​លើ​មេឃ​ជា​ដុំ​ភ្លើង​ដ៏​ធំ​ដែល​អាទិទេព​ប្រទាន​ក្នុង​ពិធី​សាសនា​ដ៏​អស្ចារ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ រាជ​គ្រូ​ខ្មែរ​សម័យ​នោះ បាន​យក​មក​លត់​ជា​ផ្លែ​ព្រះ​ខ័ន​ដ៏​អស្ចារ្យ​នេះ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ច្រើន​សម័យ​កាល

ព្រះ​ខ័ន​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេសាប។​ នា​សម័យ​ឧដុង្គ ក្នុង​រជ្ជកាល​ព្រះ​បាទ​នារាយណ៍​រាជា​ទី៣ ឬ ព្រះអង្គ​អេង មាន​អ្នក​នេសាទ​ខ្មែរ​ម្នាក់​រក​ឃើញ ព្រះ​ខ័ន​រាជ​នេះ​នៅ​ក្នុង​បឹងទន្លេសាប​ក្នុង​ខេត្ត​សៀមរាប​ ខ្លះ​ថា​បាត់​ដំបង​នៅ គ.ស.១៧៨៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ អ្នក​នេសាទ​នោះ ក៏​បាន​នាំ​យក​ទៅ​ថ្វាយ​ចៅ​ហ្វា​ប៉ែន ហើយ​ចៅហ្វាយ​ខេត្ត​សៀមរាប​រូប​នោះ បាន​យក​ព្រះខ័នរាជ​ទៅ​ថ្វាយ​ស្តេច​សៀម​នាម ពុទ្ធយ៉តហ្វាចុឡាលោក ឬព្រះចៅរាមាទី១។​ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​បាន​ចាត់​ទុក​ចៅ​ហ្វា​ប៉ែន ជា​ជនក្បត់​ជាតិ ដោយសារ​លោក​បាន​ស្នើ​សុំ​ឲ្យ​ស្ដេច​សៀម​ទាមទារ​ខេត្ត​បី​នៅ​ភាគ​ពាយ័ព្យ​របស់​ខ្មែរ ទៅ​ភ្ជាប់​នឹង​រាជាណាចក្រ​សៀម ដោយ​សុំ​ឲ្យ​ខ្លួន​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​បណ្ដា​ខេត្ត​ទាំងនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ​ដែល​ព្រះ​ខ័ន​រាជ​​មក​ដល់​ក្រុង​ទេព​មហានគរ (ក្រុង​បាងកក)

មាន​អព្ភូតហេតុ​រន្ទះ​បាញ់​ចំនួន ៧​កន្លែង នៅ​ក្នុង​ក្រុង​លាន់​ឮ​សន្ធឹក​ពេញ​ឰដ៏​អាកាស ហើយ​បាញ់​ចំ​ទីតាំង​ដង្ហែ​ព្រះ​ខ័ន​រាជ​នោះ​ចំនួន​៧​កន្លែង​ដូចជា​នៅ​ឯ​ទ្វារ​វិសេស​ជ័យ​ស្រី និង​ទ្វារ​វិមាន​ជ័យ​ស្រី​ដែល​សុទ្ធ​សឹង​ជា​ផ្លូវ​ដង្ហែ​ព្រះ​សែង​ខ័ន​ជ័យ​ស្រី​នេះ ឆ្លង​កាត់​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង​សៀម ក្នុង​ក្រុង​រតនគោសិន្ទ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ដើម្បី​រំងាប់​ព្រះ​មហាក្សត្រ​ថៃ បាន​បញ្ជា​ឱ្យ​ជាង​ទង​ស្ថាបនា​ដង និង​ស្រោម​ព្រះ​ខ័ន​ឡើង​អំពី​មាស​លាយ​ចម្រុះ​ដោយ​ត្បូង​មាន​តម្លៃ ហើយ​រៀបចំ​អភិសេក​ឲ្យ​ក្លាយ​ជា​គ្រឿង​សម្រាប់​រាជ្យ​មួយ ក្នុង​ចំណោម​គ្រឿង​បញ្ច​ក្សេត្រ​ដទៃ​ទៀត សម្រាប់​យក​មក​ប្រារព្ធ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះមហាក្សត្រ​ថៃ នៅក្នុងឆ្នាំ១៧៨៥ ហើយ​បាន​បន្ត​ប្រើ​រហូត​មក​ដល់​បច្ចុប្បន្ន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ ហ្វេសប៊ុក