នេះជាអាការះដែល យ៉េយ៉េ ប្រាប់ទៅកាន់គ្រួសារមុនពេលរកឃើញវិជ្ជមាន

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីយប់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីកញ្ញា យ៉េយ៉េ តារាសម្តែងភេទទី ៣ ដ៏មានទេពកោសល្យក្នុងចង្កោមអ្នកសិល្បៈ ក៏ដូចជាពិភពសិល្បៈខ្មែរ បានប្រកាសថាខ្លួនបានរកឃើញ វិ ជ្ជ មា ន កូ វី ដ-១ ៩ ។តាមការឱ្យដឹងនោះ កញ្ញា យ៉េយ៉េ តារាភេទទី ៣ ដ៏មានប្រជាប្រិយភាពរូបនេះ បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកថា នាងការពារណាស់ ខ្លាចណាស់ជួបណាស់

ប៉ុន្តែនាងទទួលបានលទ្ធផលវិជ្ជមានហើយ ។ដោយឡែក បើក្រឡេកទៅមើលរយៈពេល ៤ ថ្ងៃមុន ប្រកាសរកឃើញ ឆ្ល ង កូ វី ដ-១ ៩ កញ្ញា យ៉េយ៉េ ក៏បានបង្ហោះសារពីអាការរបស់នាង ព្រមទាំងក្រុមគ្រួសារផងដែរ ដោយហាក់បានសង្ស័យទុកជាមុនថាខ្លួនឆ្លងជំងឺនេះទាំងខ្លួនបានការពារណាស់ហើយ គឺសូម្បីតែការងារក៏មិនបានទទួលរយៈពេលជាង ១ ខែ ពោលគឺចេញទៅផ្សារទិញម្ហូបអាហារម្តងម្កាលប៉ុណ្ណោះ ។កញ្ញា យ៉េយ៉េ បានរៀបរាប់ថា «យ៉ាប់បែងចែកណាស់ រវាងគ្រុនផ្ដាសាយ និង កូ វី ដ-១ ៩ ឣ្វីដែលសំខាន់ខ្ញុំបានកាពាររួចហើយ

មិនដែលចេញខាងក្រៅរយៈពេល ១ ខែ ១០ ថ្ងៃ មិនទទួលកាងារ ទៅផ្សារទិញម្ហូប ១ ឣាទិត្យម្ដង ពាក់ម៉ាស់ របាំងមុខ បាញ់ឣាល់កុលលើថង់មុនពេលទទួលរបស់ បាញ់ឣាល់កុលលើលុយ តែពេលនេះសមាជិកក្នុងផ្ទះខ្ញុំមានឣាការមិនស្រួលខ្លួនសឹងតែគ្រប់គ្នា មានតែទៅធ្វើតេស្ដទេទើបឣាចឣស់សង្ស័យ» ៕ប្រភព៖popular