រន្ធត់ចិត្ត! តារាកំប្លែង សំ ប៉ូលីដា ពេលនេះកំពុងតែលំបាកខ្លាំងព្រោះតែ ជំ ងឺ ដ៏ សា ហា វនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាកំប្លែង និង សម្ដែងចាស់វស្សា សំ ប៉ូលីដា មិនខាន ដោយកន្លងមកសិល្បៈការិនីជើងចាសើរូបនេះ តែងបម្រើអារម្មណ៍ទស្សនិកជនឱ្យបានសើចសប្បាយរីករាយតាមរយៈថ្វីមាត់កំប្លុកកំប្លែងចាក់ទឹកមិនលិច បូករួមទាំងទេពកោសល្យផ្នែកសិល្បៈសម្ដែងដ៏ប៉ិនប្រសប់របស់តារាស្រីរូបនេះកាលពីអតីតកាល ។ដោយឡែក តារាកំប្លែង សំ ប៉ូលីដា បានបាត់មុខឈឹងពីវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំ ទើបតែកាលពីដើមខែមីនា ឆ្នាំ ២០២១ កន្លងទៅ

ស្រាប់តែលេចវត្តមានរបស់អ្នកនាងជាថ្មី ជាមួយនឹងស្ថានភាព ឈឺ ទ្រុ ឌ ទ្រោ ម ធ្លា ក់ ខ្លួ ន ដេ កនៅលើគ្រែ ពេ ទ្យ ជាពិសេសគ្មានសូម្បីតែប្រាក់សម្រាប់ព្យា បា ល ជំ ងឺ ហើយបើតាមការបញ្ជាក់របស់ទំព័រផេក «សិល្បករកម្ពុជា» បានឱ្យដឹង សំ ប៉ូលីដា មានជំងឺទឹកនោមផ្អែម និង ដំបៅក្រពះធ្ងន់ធ្ងរ ។ជាក់ស្ដែង ស្រាប់តែនៅថ្ងៃទី ២០ មេសា ឆ្នាំ ២០២១ ទំព័រផេក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានចុះទៅផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និង

ថវិកាមួយចំនួនជូនដល់តារាកំប្លែង សំ ប៉ូលីដា ហើយក្នុងនោះប្រភពខាងលើក៏បានបញ្ជាក់ថា តារាកំប្លែងជើងចាស់រូបនេះ កំពុងតែមាន ជំ ងឺ ប្រ ចាំ កា យមួយទៀត គឺ ជំ ងឺ បេះ ដូ ង ៕ប្រភព៖popular