អ្នកដឹកនាំ ហ៊ុយ វាសនា បានរៀបចំបុណ្យ ៧ ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម ម៉ៅ អាយុទ្ធ ទាំងស្រណោះបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃគ ម្រ ប់បុ ណ្យ ៧ ថ្ងៃមរ ណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ ជា​ផលិតករ​ដ៏ល្បីឈ្មោះមួយរូប ដែលបាន ស្លា ប់ ដោ យសា រ ជំ ងឺ កូ វី ដ-១ ៩ ។ក្នុងនោះដែរ នៅថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃ មិនបានរៀបចំអញ្ជើញភ្ញៀវនោះទេ ព្រោះកំលុងពេលការរាតត្បាតកូវីដ-១៩ និង ការបិទខ្ទប់ ដូច្នេះមានត្រឹមកូនពៅរបស់ឯកឧត្តមប៉ុណ្ណោះ ដែលបានធ្វើបុ ណ្យឧទ្ទិសកុសលជូនដល់លោកឪពុកនៅវត្តបុទុមធម្មយុត្ត រីឯអ្នកម្តាយ និង កូនចៅផ្សេងទៀតបានត្រឹមរៀបចំបុណ្យពីផ្ទះ កំឡុងពេលធ្វើចត្តាឡីសក្ត ។ជាក់ស្ដែងទៀតសោត បើក្រឡេកទៅមើលអ្នកនិពន្ធ និង ដឹកនាំរឿង លោក ហ៊ុយ វាសនា

ឯនោះវិញ លោកក៏បានចូលរួមរៀបចំបុ ណ្យ ៧ ថ្ងៃ ឧទ្ទិ សជូនឯកឧត្តម ម៉ៅ អាយុទ្ធ ពីគេហដ្ឋានរបស់លោកដូចគ្នាដែរ ដើម្បីរំឭកដឹងគុណដល់លោកគ្រូក្នុងវិស័យខ្សែភាពយន្ត ។អ្នកនិពន្ធ និង ដឹកនាំ លោក ហ៊ុយ វាសនា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកថា «ខ្ញុំសូមឧទ្ទិសកុសល ជូនដល់ដួងវិ ញ្ញា ណ ក្ខន្ធរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងពត៌មាន និង ជាប្រធានគណៈកម្មការផលិតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ដែលគម្រប់ខួប ៧ ថ្ងៃ នៅថ្ងៃពុធ ទី ១០ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ។ គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត ! ពិតមែនតែខ្ញុំ

បានជួបឯកឧត្តមប្រធានក្នុងរយៈពេលខ្លី តែឯកឧត្តមប្រធានបានចង្អុលបង្ហាញពីបច្ចេកទេសថតខ្សែភាពយន្តដល់រូបខ្ញុំ ឯកឧត្តមប្រធាន គឺជាថ្នាលបណ្តុះគ្រាប់ពូជសិល្បៈទី ៧ ជាច្រើនពាន់នាក់ ជាព្រឹទ្ធិចារ្យក្នុងវិស័យខ្សែភាពយន្តដ៏ល្បីល្បាញ តែពេលនេះឯកឧត្តមប្រធានត្រូវឃ្លាតឆ្ងាយពីពួកយើងខ្ញុំជារៀងរហូតហើយ។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តមប្រធាន សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ៕ប្រភព៖popular.