ក្ដៅៗ! ក្រោយ យ៉េយ៉េ បានឆ្លង ជំ ងឺ ពេលនេះសមាជិកក្នុងក្រុម យ៉េយ៉េ ម្នាក់ទៀតហើយបានរកឃើញវិជ្ជមាន COVID 19

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយពីតារាកំប្លែង យ៉េយ៉េ ប្រកាសមាន វិ ជ្ជ មា ន កូ វី ដ-១ ៩ មិនទាន់បានប៉ុន្មានផង ពេលនេះតារាកំប្លែង ហ្សាមែល ដែលជាសមាជិកក្នុងក្រុមរបស់ យ៉េយ៉េ ក៏បានប្រកាសមាន វិ ជ្ជ មា ន កូ វី ដ-១ ៩ ដែរកាលពីថ្ងៃទី ២០ ម្សិលមិញនេះ ។គ្រាន់តែទទួលបានលទ្ធផលតេ ស្ត សំ ណា កភ្លាម តារាកំប្លែង ហ្សាមែល បានប្រកាសនៅតាមបណ្តាញសង្គមថា «ថ្ងៃ ទី ២០ ខែមេសា ឆ្នាំ ២០២១ នាងខ្ញុំបានដឹងលទ្ធផលពីការធ្វើតេ ស្តរក មេ រោ គ កូ វី ដ-១ ៩ ពេលនេះនាងខ្ញុំបានទទួលថានាងខ្ញុំពិតជា វិ ជ្ជ មា ន មេរោ គ កូ វី ដ-១ ៩ មែន» ។

ជាក់ស្ដែងការលើកឡើងរបស់តារាកំប្លែងភេទទីបីរូបនេះក៏ទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើនផងដែរ ។ហាក់មិនមានភាពត ក់ស្លុ តអ្វីឡើយ ពេលនេះ ហ្សាមែល រំពឹងថានាងនឹងយកឈ្នះជាមួយនឹង ជំ ងឺ មួយនេះ ។ ហ្សាមែល គឺជាតារាកំប្លែងភេទទីបី និង​ ជាក្រុមសម្តែង Show នៅក្នុងក្រុមរបស់តារាកំប្លែង យ៉េយ៉េ ។ នាងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយសារនាងមានមុខដូចជាកូនកាត់ ៕ប្រភព៖popular