ច្បាស់ការហើយក្រោយធ្លាយរូបភាពឡោម លក្ខិណា និង គូដណ្តឹងបីទារកតូចនោះ តាមពិតគឺនាង

ភ្នំពេញ ៖ ជាការពិតណាស់ដែលអស់ការសង្ស័យហើយការពិតរូបភាពមួយសន្លឹករបស់ ឡោម លក្ខិណា និង គូដណ្តឹងបីទារកតូចនោះគឺជាកូនរបស់នាងយ៉ាងពិតប្រាកដ ដែលនាងទើបសម្រាលបានប្រមាណជាងពីរខែហើយ ។បើតាមប្រភពដែលស្និទ្ធជាមួយតារាចម្រៀង ឡោម លក្ខិណា បានឱ្យដឹងថា ពេលនេះជីវិតរបស់ ឡោម លក្ខិណា កាន់តែមានសេចក្តីសុខថែមមួយកម្រិតទៀត ក្រោយពីនាងសម្រាលបានកូនប្រុសមួយកាលពីថ្ងៃទី ១៣ ខែកុម្ភៈកន្លងទៅ ។ប្រភពនោះបន្ថែមថា ទោះមិនទាន់រៀបការ តែ ឡោម លក្ខិណា និង​

គូដណ្តឹងបានរួមរស់ក្រោមដំបូលតែមួយដូចប្តីប្រពន្ធហើយ ពួកគេក៏មានគម្រោងថានឹងដឹកដៃគ្នាចូលរោងការនៅក្នុងឆ្នាំ ២០២១ នេះដែរ ។ ជាក់ស្ដែងបើគិតមកដល់ពេលនេះ ឡោម លក្ខិណា បានភ្ជាប់ពាក្យប្រមាណជាជិត ៥ខែ ពោលគឺនាងបានភ្ជាប់ពាក្យនៅក្នុងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ប៉ុន្តែពិធីភ្ជាប់ពាក្យរបស់នាងមិនមានការចូលរួមពីសំណាក់អ្នកសិល្បៈនោះឡើយ ។គេមិនទាន់ដឹងច្បាស់ថា ឡោម លក្ខិណា នឹងវិលមកប្រឡូកក្នុងសិល្បៈវិញឬបែបណាឡើយ ខណៈពេលនេះនាងមានរូបរាងធាត់ឡើងគីឡូជាងមុន ហើយក៏មានកូនតូចជាប់ដៃទៀតផង ។ជាមួយនឹងដៃគូជីវិតថ្មីរបស់ ឡោម លក្ខិណា ហាក់ទទួលបានការសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និង អ្នកគាំទ្រជាច្រើន ។

ដោយឡែកក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានជូនពរឱ្យនាងនិង ដៃគូថ្មីស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ។ គេចាំបានថា មុននឹងភ្ជាប់ស្នេហ៍ថ្មីជាមួយមន្ត្រីរាជការម្នាក់នេះ ឡោម លក្ខិណា ក៏បានស្ពាយងារជាមេម៉ាយកូនមួយដោយស្វាមីរបស់នាងលោក ប៉ា ច័ន្ទពិសិដ្ឋ បានទទួលមរណភាពភ្លាមៗនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០២០ កន្លងទៅ ៕ប្រភព៖popular