ទីបំផុត បញ្ញា សិទ្ធ បានជាសះស្បើយពី ជំ ងឺ ហើយក្រោយសម្រាកព្យាបាលមកជាយូរ ប៉ុន្តែ…

ភ្នំពេញ ៖ ជាការពិតណាស់ដែលរហូតមកដល់ពេលនេះតារាចម្រៀង និង សម្តែង បញ្ញា សិទ្ធ បានជាសះ ស្បើ យពី ជំ ងឺ កូ វី ដ-១ ៩ ហើយ ក្រោយពីលោកទទួលបានលទ្ធផលជាក់លាក់នៅក្នុងការធ្វើតេស្តសំណាកជាលើកទី ៥ កាលពីប៉ុន្មានថ្ងៃមុននេះ ។លោក បញ្ញា សិទ្ធ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដោយលទ្ធផលតេស្តចុងក្រោយរបស់លោកកាលពីថ្ងៃទី ១៤ កន្លងទៅអវិជ្ជមាន ដែលកាន់តែបង្ហាញថាលោកជាសះស្បើយពី ជំ ងឺ នេះ ១០០ ភាគរយ

ជាពិសេសលោកអាចរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញបាន ។ជាក់ស្ដែងផងដែរនោះ ទោះជាយ៉ាងនេះក្តី តារារូបនេះអះអាងថា លោកនៅតែបន្តការពារខ្លួនបន្ថែមទៀតទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ អ្វីដែលចាប់អារម្មណ៍ដ្បិតប្រកាសថា បានសះ ស្បើ យពីជំងឺនេះក្តី តែលោក បញ្ញា សិទ្ធ បានប្រដូចខ្លួនទៅនឹងកែវដែលបែកថា បើទោះយកមកភ្ជាប់វិញក៏មិនដូចដើមដែរ ។ពេលនេះតារារូបរាងខ្ពស់ស្រឡះ បញ្ញា សិទ្ធ មានមុខមាត់ស្រស់បស់ឡើងវិញហើយ ប៉ុន្តែលោកបានអះអាងថាពេលនេះលោកស្រកគីឡូអស់ ៩ គីឡូ

ពោលគឺពីមុនមានជំងឺលោកមានសាច់ដុំធំៗ និង មានគីឡូដល់ទៅ ៧៥ គីឡូ តែពេលនេះសល់តែ ៦៦ គីឡូប៉ុណ្ណោះ ។ ហាក់មិនខុសពីមិត្តភក្តិមួយចំនួននៅក្នុងសិល្បៈឡើយលោក បញ្ញា សិទ្ធ តែងចែករំលែកបទពិសោធ ជំ ងឺ កូ វី ដ-១ ៩ ដល់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ។គួរបញ្ជាក់ថា បញ្ញា សិទ្ធ បាន វិ ជ្ជ មា ន កូ វី ដ-១ ៩ កាលពីថ្ងៃទី ១៦ មីនាកន្លងទៅ ហើយនៅថ្ងៃទី ២ មេសា លោកក៏បានជាសះ ស្បើ យពី ជំ ងឺ នេះ និង បន្តធ្វើ ច ត្តា ឡី ស័ ករយៈពេល ១៤ ថ្ងៃជាបន្តទៀតផងដែរ ៕ប្រភព៖popular