តូតា បើកទូកនៅលើសមុទ្រយ៉ាងរំភើយមិនញញើត មើលទៅសប្បាយខ្លាំងណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្មីៗនេះតារាសម្តែងដែលមានបបូរមាត់សិចស៊ី តូតា បានបង្ហាញវីដេអូមួយនៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង លាន់មាត់សរសើរគ្រប់គ្នាថាក្លាហាន ហើយស្ទើរមិនជឿសោះថានាងហ៊ានធ្វើបែបនេះ ។បើគិតមកដល់ពេលនេះរយៈពេលយូរគួរសមដែលតារាសម្តែង តូតា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈ

ហើយក៏មិនទាន់ដឹងថាតើតារាសម្តែងរូបនេះនឹងវិលមកសន្សំលុយកាក់ល្អិតតាមរយៈការងារក្រោមកម្តៅថ្ងៃនេះដូចមុនទៀតឡើយ ។ អ្វីដែលចាប់អារម្មណ៍មិនត្រឹមតែមានសម្រស់ស្អាត និង មានសមត្ថភាពខ្ពស់ខាងផ្នែកសម្តែងប៉ុណ្ណោះទេ ថ្មីៗនេះ តូតា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីបានឃើញភាពក្លាហានរបស់នាងដែលបើកទូកធំកាត់សមុទ្រធ្វើព្រងើយ ។ជាក់ស្ដែងផងដែរនោះ តូតា បានបង្ហោះវីដេអូរបស់ខ្លួនរួមនឹងសារដែលមានអត្ថន័យថា

«បើមានស្រីស្អាតបើកទូក ដឹកដើរលេងសមុទ្របែបនេះ ហ៊ានជិះអត់» ។ ក្នុងនោះក៏មានការបញ្ចេញមតិពីសំណាក់អ្នកគាំទ្រថា ចេះតែហ៊ានហើយ ខ្លាចក្រឡាប់ណាស់ ។ដោយឡែក ចាត់ទុកជាតារាដែលមានជីវិតគូសមប្រកប បើទោះបីជាស្វាមីរបស់នាងមិនសូវបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមហ្វេសប៊ុកក៏ពិតមែន ប៉ុន្តែគេដឹងថា តូតា រស់នៅពោរពេញទៅដោយក្តីសុខ ជាពិសេសក្រោយពីនាងទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ឈ្មោះថា ប៊ុល បូនីតូ ដែលពេលនេះមានវ័យជាង ៦ ខែហើយ ។ តោះទៅទស្សនាវីដេអូ តូតា បើកទូកកាត់សមុទ្រទាំងអស់គ្នា ៕ប្រភព៖popular