ករុណា ពេជ្រ បង្ហាញក្ដីបារម្ភខ្លាំងចំពោះឪពុកព្រោះតែផ្ទះស្ថិតនៅតំបន់ក្រហម

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀង ករុណា ពេជ្រ ប្រាកដជាបានដឹងមកហើយនូវស្ថានភាពជំងឺឪពុករបស់លោក ដែលត្រូវគេងឈឺសម្រាកលើគ្រែ ឬ រទេះរុញអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ក្នុងនោះគេបានសង្កេតឃើញថាទោះជាត្រូវព្យាបាលមើលថែលោកឪពុកតែម្នាក់ឯង និង ចំណាយប្រាក់អស់ច្រើនក្នុងការព្យាបាលក្តី ក៏លោក ករុណា ពេជ្រ

មិនបោះបង់ក្តីសង្ឃឹមដោយជឿជាក់ថាថ្ងៃណាមួយលោកឪពុក នឹងមានសុខភាពប្រសើរឡើងអាចនិយាយរកកូនបានវិញ ។ជាក់ស្ដែង ក្នុងស្ថានភាពបិទខ្ទប់ភូមិសាស្ត្រមួយចំនួនដើម្បីទប់ ស្កា ត់ ប ង្កា កូ វី ដ-១ ៩ ផ្ទះរបស់តារាចម្រៀង ករុណា ពេជ្រ ក៏ស្ថិតនៅក្នុងតំបន់ក្រហម ដែលមានការហាមឃាត់តឹងរឹងយ៉ាងខ្លាំងផងដែរ​ ដែលជាហេតុធ្វើឱ្យលោកព្រួយបារម្ភក្នុងការខ្វះខាតថ្នាំ និង របស់ប្រើប្រាស់ប្រចាំថ្ងៃរបស់លោកឪពុក ក៏ព្រោះមិនអាចចេញក្រៅទៅទិញបាន ។លោក ករុណា ពេជ្រ បានរៀបរាប់ក្តីបារម្ភថា

«អង្គុយលេង កេះកៀវប៉ា ! ពិបាកណាស់ នៅចំតំបន់បិទខ្ទប់ តំបន់ក្រហម ទិញក៏ដឹកចូលមិនបាន ក្នុងតំបន់ក៏បិទមិនមានលក់ ហើយក៏មិនអាចចេញទៅក្រៅបាន ។ កំពុងស្វែងរកវិធី ដំណោះស្រាយ បានទិញសម្ភារប្រើប្រាស់សម្រាប់ប៉ាខ្ញុំ ព្រោះប៉ាខ្ញុំមិនខុសពីកូនក្មេង អាយុ ២ ឆ្នាំទេ ។ សុំលិខិតពីពេទ្យក៏គេអត់ហ៊ានចេញឱ្យទេ ព្រោះក្នុងតំបន់ក្រហមខុសច្បាប់ បានត្រឹមថ្នាំយកមកឱ្យតាមតំបន់ហាមឃាត់ទេ ។

សម្ភារប៉ា ប្រើប្រាស់ត្រូវទិញមានថ្នាំច្រើនមុខ ទុយោបូមស្លេះជាប្រចាំថ្ងៃ ទឹកដោះគោ សេរ៉ូមប្រៃ ខោទឹកនោមតូច-ធំ ស៊ឺ រាំ ង បា ញ់ ថ្នាំ ស្រោមដៃពេទ្យ ក្រដាស់អនាម័យ រឹង-ទន់ ក្រដាសសើម មានច្រើនទៀត ។ តើខ្ញុំគួរធ្វើតាមវិធីណា ដែលមិនខុសច្បាប់សម្រាប់ខ្ញុំម្នាក់ឯងបានទិញសម្ភារប្រើប្រាស់សម្រាប់ប៉ាខ្ញុំនាពេលនេះ ។ បញ្ជាក់: អ្វីដែលខ្ញុំបានត្រៀម មិននៅសល់ច្រើននោះទេ» ៕ប្រភព៖popular.