កប់ខ្លាំង! រំដួលលិចទឹក ច្នៃម៉ូតថ្មី ៣ ឈុតនេះបំពាក់លើ Miss Planet កម្ពុជាស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពី រំដួលលិចទឹក គឺជាអ្នកក្នុងចង្កោមសិល្បៈខ្មែរមួយរូប ដែលត្រូវបានគេចាត់ទុកជាតារាហ្វេសប៊ុកម្នាក់ដ៏មានប្រជាប្រិយភាពផងដែរ ដោយសារតែគំនិតច្នៃប្រឌិតប្លែកៗប្រកបដោយតម្លៃសិល្បៈ ដែលកញ្ញាតែងតែចែករំលែកជាសាធារណៈនាពេលកន្លងមកតាមបណ្តាញសង្គម ។

ជាក់ស្ដែងផងដែរនោះកន្លងមក រំដួលលិចទឹក បានច្នៃចេញជាម៉ូដសម្លៀកបំពាក់ជាច្រើន ពីបន្លែ ផ្លែឈើ ថង់ប្លាស្ទីក និង សម្ភារមួយចំនួនទៀតដែលមិនមែនជាក្រណាត់ ដែលសូម្បីតែកន្ទេលក៏តារាហ្វេសប៊ុកឆ្នើមរូបនេះ អាចច្នៃចេញជាសម្លៀកបំពាក់យ៉ាងទាក់ទាញ និង ស្រស់ស្អាតបានដែរ ។

លើសពីនោះ រំដួលលិចទឹក ក៏ជាស្ថាបនិកមួយរូបនៃកម្មវិធីប្រកួតបវរកញ្ញា ភពផែនដីកម្ពុជា ទៀតផង ។ដោយឡែក រំដួលលិចទឹក បានបង្ហាញស្នាដៃថ្មីចំនួន ៣ ឈុត ដោយមានបរវរកញ្ញាភពផែនដី ឆ្នាំ ២០២០ កញ្ញា ប៉ុន សុរ៉ាវត្តី ជាអ្នកគ្រងមើលទៅពិតជាច្នៃប្រឌិត និង ស្រស់ស្អាតយ៉ាងទាក់ភ្នែក ហើយឈុតនីមួយៗ រំដួលលិចទឹក

បានបញ្ជាក់ឱ្យដឹងថា កញ្ញាបង្កើតឡើងគឺដើម្បីអភិរក្សធនធានធម្មជាតិ និង ផលិតផលកសិកម្មខ្មែរ ។តស់! ទស្សនាឈុតដ៏ស្រស់ស្អាតជាការច្នៃប្រឌិតដោយ រំដួលលិចទឹក៕ប្រភព៖popular

១- ឈុតផ្កា ច្នៃពីគ្រាប់ល្ង

២- ឈុតផ្កា ច្នៃពីគ្រាប់ល្ពៅ និង សណ្តែកខៀវ

៣- ឈុត គ្រាប់ស្រូវ