កែវ សុខផេង បង្ហាញអារម្មណ៍ពិតបែបនេះទៅកាន់បងប្អូនកម្ពុជាទាំងអស់ក្នុងស្ថានភាពលំបាកនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្មីៗនេះ ស៊ុបភើស្តារបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានចេញមកអំពាវដល់បងប្អូនជនរួមជាតិទាំងអស់រួមសាមគ្គីគ្នាតស៊ូនឹង ជំ ងឺ កូ វី ដ ១ ៩ ឲ្យដូចទៅនឹងប្រទេសអ៊ីស្រាអែល ដែលកំពុងតែដើរទៅរកជ័យជំនះជាមួយសមរភូមិ ជំ ងឺ ឆ្ល ង នេះហើយ។ដោយឡែក យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាបាល់ទាត់កម្ពុជារូបនេះ បានសរសេរជាសារខ្លីមួយផ្តាំផ្ញើទៅកាន់អ្នកគាំទ្រថា៖

សម្តេច លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងៗកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលនឿយហត់ដើម្បីយើងទាំងអស់គ្នា ចឹងយើងជាប្រជាជនត្រូវចូលរួមទាំងឣស់គ្នា សង្ឃឹមថាយើងនិងប្រសើរហើយមានសេរីភាពដូចឣុីស្រាឣែលឣញ្ចឹង ធ្វើបានទេប៉ុណ្ណឹងឣ្នកទាំងឣស់គ្នា?

ចំណែកមហាជនវិញ ក្រោយពីបានឃើញសារនេះហើយក៏បានសម្តែងការគាំទ្រពេញទំហឹងចំពោះការអំពាវនាវរបស់ ជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះ ដោយការបញ្ឈប់ការ ឆ្ល ង វី រុ សកូវីដនេះ គឺត្រូវចាប់ផ្តើមពីអ្នកទាំងអស់តទៅផងដែរ ដូច្នេះសូមអនុវត្តវិធានការ ៣កុំ៣ការពារទាំងអស់គ្នា៕ប្រភព៖khmerload