បែកធ្លាយ អ៊ុក សុវណ្ណារី ស្និទ្ធស្នាលជាមួយនិងកម្លោះម្នាក់នេះខ្លាំងធ្វើអោយមហាជនសង្ស័យ

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងរាងតូចច្រលឹង សំលេងស្រទន់កញ្ញា អ៊ុក សុវណ្ណារី ​​ដែលបងប្អូនជាច្រើនស្រទាប់វណ្ណៈ​បានស្គាល់​កញ្ញា​តាម​រយៈបទចំរៀងពិរោះចេញមកជាហូរហែរ ក្រោមទ្រនំជាតារាចម្រៀងប្រចាំផលិតកម្ម ឡេងណាវ៉ាត់ត្រា។

ជាក់ស្ដែងផងដែរកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហើបរូបថតប៉ុន្មានសន្លឹកពេល អ៊ុក សុវណ្ណារី ចូលហាង​កាហ្វេ​ជាមួយ​យុវជនម្នាក់ក្រោមរូបភាពស្និទ្ធស្នាល។មានមតិជាច្រើនចោទសួរថា តើ អ៊ុក សុវណ្ណារី មានម្ចាស់ចិត្តរួចហើយតើមែនទេ? ហើយមតិខ្លះទៀតក៏លើក​ឡើង​​ព្រម​គ្នាដែរថា ប្រហែលជាស្និទ្ធិស្នាលក្នុងនាមជាមិត្តភក្ដិតែប៉ុណ្ណោះ៕ប្រភព៖khmerload.