ក្តុកក្តួលខ្លាំងក្រោយឃើញលោកតាម្នាក់អង្គុយយំនៅមុខកន្លែង បូ ជា ស ព ភរិយាដែលធ្លាប់រួមរស់ជីវិតជាមួយគ្នារយះពេលជិត៧០ឆ្នាំ

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះមាន រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនិង សោកសង្រេងមួយបានកើតឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានគណនីហ្វេសប៊ុកនារីម្នាក់បានសរសេររៀបរាប់អំពីសកម្មភាពលោកតារបស់ខ្លួនក្រោយពីត្រូវ បា ត់ ប ង់ ភរិយាដែលស្រលាញ់គ្នារាប់ឆ្នាំ។ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Chovy Sambath បានសរសេររៀបរាប់ពីសំណេរខ្លីមួយអមជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់លោកតាខ្លួន

ឈរនៅកន្លែងបូជាប្រពន្ធរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ជិត70ឆ្នាំហើយ ទោះបីរៀបការហើយគ្មានសូម្បីតែកូន រូបរាងផ្លាស់ប្ដូរ ទោះក្លាយជា សា ក ស ព ក៏នៅតែស្រលាញ់ ទោះប្រពន្ធក្លាយជា សា ក ស ព នៅតែខ្លាចប្រពន្ធឈឺ ខ្លាចប្រពន្ធទៅម្នាក់ឯង ស្នេហ៍ស្មោះពិតជាមានលើលោក ស្នេហាតា​ និងយាយរបស់ខ្ញុំ។ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏សម្តែងការអាណិតអាសូរដល់ លោកតារូបនេះ

ដែលត្រូវបាត់បងភរិយាជាទីស្រលាញ់ ជារៀងរហូត ដោយគ្មាននរណាមកអាចជំនួសបានឡើយ តាមរូបភាពទាំងនេះ ទំហំការឈឺចាប់របស់លោកតា គឺមានធំធេងខ្លាំងណាស់។យ៉ាងណាមិញ បងប្អូនជនរួមជាតិក៏បាន ជួយបន់ស្រន់ឲ្យ​លោកតារូបនេះអាចកាត់ចិត្តបានឆាប់ៗ ដោយសារតែមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានឡើយ ក្រៅពីនេះទៀតពួកគេបានបន់ស្រន់ឲ្យ​វិញ្ញាណក្ខន្ធលោកយាយបានទៅដល់សុគ្គតិភពផងដែរ៕ប្រភព៖khmerload