មហាជនរំភើបចិត្តខ្លាំងក្រោយ ឃើញ ឧកញ៉ា ស្រី ចាន់ថន ប្រកាសក្តែងៗធ្វើរឿងនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តែងក្តីរំភើប និងរីករាយ យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន ប្រកាសក្តែងៗថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ ថា អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន រហូតដល់ទៅ ៥០០ផ្ទះ ឯណោះ។ជាក់ស្ដែងឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែមថា “ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ

ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ…ដើម្បីចូលរួមចំណែកជាមួយនិងរដ្ឋាភិបាល ក៏ដូចជាជួយគ្នា ក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើង កំពុងជួបការវា​យប្រ​ហា​រ ពីការរា​តត្បា​ត នៃ ជ ម្ងឺ ឆ្ល ង កូ វី ដ-១ ៩(Cov id-19) ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល

ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-19) ៣ការពារ និង៣កុំ …។”៕ប្រភព៖khnewsposts