នារីម្នាក់កំពុងតែរាំញាក់គូទដាក់ចុងភៅសុខៗ ស្រាប់តែគូរស្នេហ៍មកទាន់រត់បាតជើងសរព្រាត (មានវីដេអូ)

អាមេរិក ៖ ជាការពិតណាស់ដែលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ មានឃ្លីបវីដេអូមួយ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដែលត្រូវបានថតឡើងនៅភោជនីយដ្ឋានមួយកន្លែងរបស់លោក Nusr-Et និងជាចុងភៅល្បីឈ្មោះ ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ជាក់ស្ដែងយោងតាមឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា នារីជាជនជាតិស្បែកខ្មៅម្នាក់ កំពុងរាំញាក់គូទទៅកាន់លោក Nusr-Et ដែលកំពុងឈរកាន់ទូរសព្ទថតវីដេអូ ជាមួយនឹងទឹកមុខស្រស់ញញឹម។

ហើយភ្លាមៗនោះ ក៏ស្រាប់តែមានបុរសជាជនជាតិស្បែកខ្មៅដូចគ្នា បានគោះទ្វារកញ្ចក់យ៉ាងខ្លាំង ហើយដើរសំដៅចូលភោជនីយដ្ឋាន និងស្រែកខ្លាំងៗទៀតថា «តើអ្នកកំពុងធ្វើស្អីហ្នឹង?»។ គ្រាន់តែឃើញដូច្នេះ នារីរូបនោះ បានបញ្ឈប់ការរាំញាក់គូទ និងរត់គេចបាត់ទៅ។បើទោះជាយ៉ាងណាក្ដី ជុំវិញនឹងរឿងរ៉ាវខាងលើនេះ គេមិនច្បាស់ឡើយថា ក្រោយពីកើតហេតុដ៏អស់សំណើចមួយនេះនឹងទៅជាយ៉ាងណា ឬមានការដោះស្រាយគ្នាបែបណានោះទេ៕ប្រភព៖khmerload